វៀតណាមរកឃើញករណីឆ្លងកូវីដ-១៩ បំប្លែងថ្មីអូមីក្រុងជាលើកដំបូង

ចែករំលែក៖

វៀតណាម៖ អ្នកដំណើរមកពីប្រទេសអង់គ្លេសបានចូលដល់អាកាសយានដ្ឋានទីក្រុង ណូយបាយ កាលពីថ្ងៃទី១៩ខែធ្នូ ហើយបានធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យយោធា ១០៨ ក្នុងរដ្ឋធានីហាណូយ។ ក្រោយការធ្វើតេស្តនៅថ្ងៃទី២៨ខែធ្នូ ក្រសួងសុខាភិបាលវៀតណាមបានបញ្ជូនរបាយការណ៍ទៅកាន់នាយករដ្ឋមន្ត្រី Pham Minh Chinh ស្តីពីករណីឆ្លងកូវីដ-១៩ បំប្លែងថ្មីអូមីក្រុងជាលើកដំបូងនៅក្នុងប្រទេសវៀតណាម។ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា ករណីឆ្លងកូវីដ-១៩ បំប្លែងថ្មីអូមីក្រុងគឺនាំចូលពីក្រៅប្រទេស ហើយបានធ្វើចត្តាឡីស័ក គ្រប់គ្រងទាន់ពេលវេលា ។ មកទល់ពេលនេះស្ថានភាពសុខភាពរបស់អ្នកជំងឺអូមីក្រុង មិនបានប្រកាសនៅឡើយទេ។ វីរុសបំប្លែងថ្មីអូមីក្រុង បានឆ្លងរាលដាលដល់ប្រទេសជាច្រើនក្នុងតំបន់អាស៊ាន ។ អង្គការសុខភាពពិភពលោក WHO បានអំពាវនាវដល់ប្រទេសក្នុងតំបន់អាស៊ីបង្កើនការប្រុងប្រយ័ត្នចំពោះការឆ្លងវីរុសបំប្លែងថ្មីខាងលើ។ កាលពីថ្ងៃទី២៧ខែធ្នូ វៀតណាមបានរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ-១៩ ចំនួន១៤,៨៧២ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ ក្នុងចំណោមករណីឆ្លងខាងលើមាន០៥នាក់ជាករណីនាំចូលពីក្រៅ ហើយក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់។ រដ្ឋធានីហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះបានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន១,៩៤៨ករណី ខណៈទីក្រុងហូជីមិញបានរាយការណ៍ថាបានឆ្លង ចំនួន៥៦០ករណី។ ក្នុងរបាយការណ៍ថ្ងៃចន្ទនោះដែរ ក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ-១៩ ចំនួន២០៤នាក់បន្ថែមទៀតផងដែរ។ គិតត្រឹមយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១,៦៦៦,៥៤៥នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១,២៥៩,៦១៤នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ៣១,៤១៨នាក់៕ ដោយសាធី

...

រូបថត៖Việt Linh.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print