ចិនបិទទីក្រុងមួយទៀតហើយដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩

ចែករំលែក៖

ចិន៖ ពលរដ្ឋរាប់សិបពាន់នាក់នៅទីក្រុងយៀនអាន (Yan’an) ភាគខាងជើងប្រទេសចិន នៅថ្ងៃទី២៨ ខែធ្នូ បានស្នើពលរដ្ឋឱ្យស្នាក់នៅក្នុងផ្ទះ ចំណែកហាងលក់ទំនិញផ្សេងៗទៀតត្រូវបិទទ្វារដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ក្នុងសហគមន៍។ យោងតាមសារព័ត៌មាន Guardian បានឱ្យដឹងថា ទីក្រុង Yan’an ស្ថិតនៅចម្ងាយប្រហែល 300 គីឡូម៉ែត្រពីទីក្រុង Xi’an ដែលបានបិទទ្វារ៦ថ្ងៃកន្លងមក ហើយធ្វើតេស្តលើពលរដ្ឋទាំង ១៣លាននាក់រស់នៅក្នុងទីក្រុងនេះដើម្បីទប់ស្កាត់ការឆ្លង។ ចិនកំពុងតែអនុវត្តយុទ្ធសាស្ត្រគ្មានកូវីដ-១៩ (Zero Covid-19) ក្នុងពេលដែលប្រទេសនេះបានត្រៀមលក្ខណៈទទួលក្រុមកីឡាករ អ្នកទេសចរជាច្រើនមកកាន់ប្រទេសនេះក្នុងពេលប្រកួតកីឡាអូឡាំពិករដូវរងាដែលធ្វើឡើងនៅខែកុម្ភៈឆ្នាំ២០២២។ ប៉ុន្តែចិនកំពុងប្រឈមនឹងការឆ្លងរាលដាលកូវីដ-១៩ ជាថ្មី ប៉ុន្មានសប្តាហ៍កន្លងមក។ នៅថ្ងៃទី២៨ខែធ្នូនេះ ចិនបានរកឃើញករណីឆ្លងកូវីដ-១៩ ដល់ទៅ ២០៩នាក់ ខ្ពស់់បំផុតមិនធ្លាប់មានចាប់តាំងពីខែមីនាឆ្នាំ ២០២០៕ ដោយសាធី

...

រូបថត៖Guardian.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print