បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ចាក់ វ៉ាក់សាំងបង្ការកូវីដ-១៩ ដល់ទៅ១៤ដូសជំនួសអ្នកផ្សេង ដើម្បីបានប្រាក់

ចែករំលែក៖

ឥណ្ឌូនេសុី៖ បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់បានបង្ហោះវីដេអូសារភាពថា ខ្លួនបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ រហូតដល់ទៅ១៤ដូសជំនួសអ្នកខ្លាចម្ជុលដើម្បីទទួលបានប្រាក់។ លោក Abdul Rahim រស់នៅក្នុងរដ្ឋ Pingrang លើកោះ Sulawesi ប្រទេសឥណ្ឌូនេស៊ីបានបង្ហោះឃ្លីបវីដេអូនៅលើបណ្តាញសង្គមថា គាត់បានទៅចាក់វ៉ាក់សាំងដល់ទៅ១៤ដូសនូវវ៉ាក់សាំងស៊ីណូ វ៉ាក់ ជំនួសមនុស្សជាច្រើននាក់ ដែលខ្លាចម្ជុលមិនហ៊ានទៅចាក់។ លោក Abdul Rahim បានឱ្យដឹងថា ការទៅចាក់វ៉ាក់សាំងជំនួសគេ គឺទទួលបានប្រាក់ពី ១០០ពាន់ដល់ ៨០០ពាន់ រូព្យ៉ាស់(rupiah) (ប្រមាណ៧-៥៦ដុល្លារអាមេរិក)។ ចំពោះផ្ទាល់ខ្លួនលោក Abdul Rahim ក៏បានចាក់វ៉ាក់សាំងរួចរាល់២ដូសផងដែរ សរុបក្នុងខ្លួនលោកចាក់វ៉ាក់សាំងបានដល់ទៅ១៦ដូស។ មន្ត្រីប៉ូលិសក្នុងតំបន់ និងក្រសួងសុខាភិបាលឥណ្ឌូនេស៊ីបានចាប់ផ្តើមបើកការស្រាវជ្រាវករណីខាងលើ ហើយអាចនឹងចោទប្រកាន់ទោសលោក Rahim តាមច្បាប់ស្តីពីជំងឺឆ្លង។ តាមច្បាប់អ្នកដែលរារាំងសកម្មភាពគ្រប់គ្រងជំងឺឆ្លងអាចនឹងត្រូវពិន័យជាប្រាក់ឬជាប់គុក រហូតដល់ទៅ១ឆ្នាំ។ មនុស្សដែលជួលលោក Rahim ទៅចាក់វ៉ាក់សាំងជំនួសគឺត្រូវបានឃាត់ខ្លួន ហើយបង្ខំឱ្យទៅចាក់វ៉ាក់សាំង។ មនុស្ស៣នាក់បានសារភាពជាមួយប៉ូលិសថា ខ្លួនខ្លាចម្ជុលទើបជួលលោក Rahim ឲ្យទៅចាក់ជំនួស។ មកទល់ពេលនេះឥណ្ឌូនេស៊ីមានករណីឆ្លងកូវីដ-១៩ សរុបជាង ៤,២លាននាក់ និងស្លាប់ ជាង១៤៤ពាន់នាក់ ៕ ដោយសាធី

...

រូបថត៖EPA.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print