រដ្ឋបាលខណ្ឌព្រែកព្នៅ បេី​កកិច្ចប្រជុំសាមញ្ញលើកទី៣១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌ

ចែករំលែក៖

ភ្នំពេញ​៖​ រដ្ឋបាលខណ្ឌព្រែកព្នៅ នៅព្រឹកថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ ក្រោមអធិបតីភាព លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ និងមានការចូលរួមជាកិត្តិយសពីលោក​ លោកស្រី​ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ គណ:អភិបាល អធិការ មេបញ្ជាការ នាយក នាយករង ការិយាល័យទាំង១១ខណ្ឌ អង្គភាពលទ្ធកម្ម ចៅសង្កាត់ទាំង៥ ។

ក្នុង​កិច្ចប្រជុំនេះដែរ​ មានរបៀបវារៈរួមមាន​ដូចខាងក្រោម​៖

*១-ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុលើកទី២៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១

*២-ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំឆ្នាំ២០២១ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌព្រែកព្នៅ

*៣-ពិនិត្យ និងអនុម័តសេចក្តីព្រាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ២០២២-២០២៤ របស់រដ្ឋបាលខណ្ឌព្រែកព្នៅ

*៤-ពិនិត្យ និងអនុម័តស្តីពីការបែងចែកប្រាក់រង្វាន់ប្រចាំខែធ្នូ និងយន្តការរបស់ការិយាល័យច្រកចេញចូលតែមួយ

និង៥-បញ្ហាផ្សេងៗ៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print