ខេត្តបន្ទាយមានជ័យ : បើយោងតាមប្រភពពី៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅសាលាស្រុកម៉ាឡៃនៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ លោក អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យបានអញ្ជើញចុះសួរសុខទុក្ខដល់ប្រជាពលរដ្ឋទីទាល់ក្ររងផលប៉ះពាល់ដោយគ្រោះធម្មជាតិរយៈកាលកន្លងមកនៅក្នុងកំឡុងកូវីដ១៩ និងបាននាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាយកមកចែកជូនដើម្បីរំលែក នូវទុក្ខលំបាកផ្នែកជីវភាព បានមួយគ្រា។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី នួម សុភ័ណ្ឌ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត លោក អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបានពាំនាំ នូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាដែល សម្តេច ប្រធានតែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ទិសទីមិនថាទីជិតឬឆ្ងាយ។
លោក អ៊ុំ រាត្រី បានមានប្រសាសន៍បន្តថារាល់អំណោយ
មនុស្សធម៌ដែលបាន យកមកចែកជូននៅពេលនេះ គឺបានមក ពីការបរិច្ចាគពីសំណាក់ លោក លោកឧកញ៉ា លោកស្រី និង សប្បុរសជនមួយចំនួន។ ដែលបានចំណាយទ្រព្យធនផ្ទាល់ខ្លួនចូលរួមចែករំលែក តាមរយៈកាកបាទក្រហមសម្រាប់ចែកជូនបងប្អូនរងគ្រោះជួបការលំបាក។
ដោយមិនទុកឲ្យបងប្អូនណាម្នាក់ស្លាប់ដោយអត់អាហារនោះឡើយ។ ចុងក្រោយលោកបានធ្វើការក្រើនរំលឹកផ្ដាំផ្ញើនិងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមរក្សាបន្តអនុវត្តបង្ការការពារ នូវជំងឺកូវីដ១៩ ព្រោះថាជម្ងឺនេះ មិនទាន់ផុតរលត់នៅឡើយនោះទេ វាគ្រាន់តែមានការថមថយតែប៉ុណ្ណោះ។
អំណោយនេះគឺមានការផ្តល់ជូនដល់ប្រជាពលរដ្ឋដែលមានការខ្វះខាតចំនួន៤០ គ្រួសារមកពី ៤ឃុំនៅ ក្នុងឃុំម៉ាឡៃ ឃុំអូរសំព័រ ឃុំអូរស្រឡៅនិងឃុំទួលពង្រ នៃស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករនាងមុិញម្ភៃ២៥គីឡូក្រាម មីមួយកេស ត្រីខមួយយួរ ទឹកស៊ីអ៊ីវ ប្រាំមួយដប ប្រេងឆា១លីត្រ ម្សៅសាប៊ូម្សៅ មួយគីឡូក្រាម មុង១ ភួយ១ សារុងមួយ ក្រមា១ អាវយឺត៥ និងថវិកាមួយចំនួន៕