មន្រ្តីជាន់ខ្ពស់​ក្រសួង​បរិស្ថាន​ ដឹក​នាំ​កិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យស្តីពីការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី-បឹងស្នេហ៍​ ខេត្ត​ព្រៃវែង​

ចែករំលែក៖

ខេត្ត​ព្រៃវែង​​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​មន្ទីរបរិស្ថានខេត្តព្រៃវែង​ នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ នៅសាលាខេត្តព្រៃវែង​ លោក ចាយ សាមិត្ត រដ្ឋលេខាធិការ និងឯកឧត្តម មាស សុផល អនុរដ្ឋលេខាធិការ បានដឹកនាំក្រុមការងារអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យស្តីពីការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី-បឹងស្នេហ៍ និងសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារបោះបង្គោលព្រំប្រទល់តំបន់ការពារធម្មជាតិ និងការបោះបង្គោលព្រំតំបន់គ្រប់គ្រង និងការចុះបញ្ជីរដ្ឋ នៅតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ។

កិច្ចប្រជុំនេះដែរ​ ដោយមានការចូលរួមពីរដ្ឋបាលខេត្តព្រៃវែង មន្ទីរបរិស្ថាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មន្ទីរធនធានទឹក និងឧតុនិយម មន្ទីរទេសចរណ៍ និងអង្គភាព រដ្ឋបាលស្រុកឃុំដែលពាក់ព័ន្ធជាច្រើនរូបទៀត។

បន្ទាប់ពី​កិច្ចប្រជុំចប់ ប្រតិភូក្រសួងបរិស្ថាន បានចុះពិនិត្យទីតាំងសាងសង់ស្នាក់ការ ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី-បឹងស្នេហ៍ផងដែរ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print