ខេត្តព្រៃវែង៖ បេីយោងតាមប្រភពព័ត៍មានពីមន្ទីរបរិស្ថានខេត្តព្រៃវែង នៅរសៀលថ្ងៃព្រហស្បតិ៍ទី៣០ ខែធ្នូ ឆ្នាំ២០២១នេះ បានឱ្យដឹងថា នៅសាលាខេត្តព្រៃវែង លោក ចាយ សាមិត្ត រដ្ឋលេខាធិការ និងឯកឧត្តម មាស សុផល អនុរដ្ឋលេខាធិការ បានដឹកនាំក្រុមការងារអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យស្តីពីការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី-បឹងស្នេហ៍ និងសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារបោះបង្គោលព្រំប្រទល់តំបន់ការពារធម្មជាតិ និងការបោះបង្គោលព្រំតំបន់គ្រប់គ្រង និងការចុះបញ្ជីរដ្ឋ នៅតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ។
កិច្ចប្រជុំនេះដែរ ដោយមានការចូលរួមពីរដ្ឋបាលខេត្តព្រៃវែង មន្ទីរបរិស្ថាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មន្ទីរធនធានទឹក និងឧតុនិយម មន្ទីរទេសចរណ៍ និងអង្គភាព រដ្ឋបាលស្រុកឃុំដែលពាក់ព័ន្ធជាច្រើនរូបទៀត។
បន្ទាប់ពីកិច្ចប្រជុំចប់ ប្រតិភូក្រសួងបរិស្ថាន បានចុះពិនិត្យទីតាំងសាងសង់ស្នាក់ការ ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី-បឹងស្នេហ៍ផងដែរ៕
ដោយ៖សហការី