ខេត្តមណ្ឌលគីរី៖ អន្ទាក់ខ្សែកាបជាច្រើនខ្សែ ដែលឈ្មួញលួចដាក់ទាក់សត្វព្រៃខុសច្បាប់ ត្រូវបានកម្លាំងជំនាញរបស់មន្រ្តីដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ បានចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ត្រង់ចំណុចអូរកប ភូមិសាស្ត្រស្រុកកែវសីមា។ នេះបេីយោងតាមប្រភពព័ត៍មានពីមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី នៅថ្ងៃព្រហស្បតិ៍ទី៣០ ខែធ្នូ ឆ្នាំ២០២១។
មន្ទីរបរិស្ថានខេត្តមណ្ឌលគីរី បានឱ្យដឹងថា មន្រ្តីដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ បានចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ត្រង់ចំណុចអូរកប ភូមិសាស្ត្រស្រុកកែវសីមា បានដោះអន្ទាក់ខ្សែកាបចំនួន៣៣ខ្សែ យកមករក្សាទុកនៅស្នាក់ការខ្ទង់-អន្រ្ទង និងចុះល្បាតត្រង់ចំណុចភ្នំកងសាល ភូមិសាស្ត្រស្រុកកោះញែក បានដោះអន្ទាក់ខ្សែកាបចំនួន២៧ខ្សែ យកមករក្សាទុកនៅស្នាក់ការដេអេ-អូរច្បារ នៃដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់។
ដោយឡែកនៅថ្ងៃដដែល ក្រសួងបរិស្ថាន ក៏បានបង្ហាញ និងសូមស្វាគមន៍វត្តមានសត្វក្រៀលនៅ តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវផងដែរ៕
ដោយ៖សហការី