ខេត្តបន្ទាយមានជ័យ៖ ការប្រែប្រួលអាកាសធាតុ បានធ្វើឲ្យតំបន់មួយចំនួនប្រឈមនឹងកង្វះខាតទឹកប្រើប្រាស់ ពិសេសស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
ឆ្លើយតបនឹងការប្រឈមនេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាឲ្យក្រុមការងារចុះធ្វើការសិក្សា និងលើកគម្រោងស្តារឡើងវិញជាបន្ទាន់ ក្នុងនោះមាន ៖
– ការងារស្តារកំណាត់ស្ទឹងស្វាយចេក ដែលមានប្រវែងជាង ១៦ គីឡូម៉ែត្រ ដើម្បីត្រៀមដោះទឹកជំនន់ផង និងស្តុកទឹកទុកប្រើប្រាស់ផង
– ស្តារឡើងវិញនូវបណ្តាអាងទឹកមួយចំនួន ដើម្បីរក្សាទឹកទុកជូនបងប្អូននៅក្នុងស្រុកស្វាយចេក ប្រើប្រាស់ ។
ការងារទាំងនេះ នឹងត្រូវចាប់ផ្តើមអនុវត្ត នាថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០១៦ នេះតទៅ ៕
ដោយ៖ សុវណ្ណារ៉ា
...