សម្តេចតេជោ​ ហ៊ុន​ សែនៈ​ ទោះស្ថិតក្រោមបាតុភូតនៃរលកកំដៅ និងគ្រោះថ្នាក់ខ្លះបណ្តាលមកពីអគ្គីភ័យ និងគ្រោះថ្នាក់ចរាចរណ៍ ប្រជាជនយើងសប្បាយរីករាយក្នុងឱកាសចូលឆ្នាំថ្មី

ចែករំលែក៖

ភ្នំពេញៈ​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានមានប្រសាសន៍ថាៈ​ នេះជាសក្ខីភាពនៃសន្តិភាពដែលផ្តល់ឱកាសឱ្យប្រជាជនយើងសប្បាយរីករាយក្នុងឱកាសចូលឆ្នាំថ្មី។ បើទោះស្ថិតក្រោមបាតុភូតនៃរលកកំដៅ និងគ្រោះថ្នាក់ខ្លះបណ្តាលមកពីអគ្គីភ័យ និងគ្រោះថ្នាក់ចរាចរណ៍ តែជាទូទៅប្រជាជនយើងបានចូលរួមកំសាន្តសប្បាយដោយគ្មានការភ័យខ្លាច។

សម្តេចតេជោ​ ហ៊ុន​ សែន​ បានមានប្រសាសន៍លើកឡើងបន្តថាៈ​ ឆ្នាំចាស់បានកន្លងហួសទៅហើយ នៅឡើយតែឆ្នាំថ្មីមកជំនួសជាមួយការងារជាច្រើនដែលត្រូវធ្វើដើម្បីនាំមកនូវជោគជ័យថ្មីៗជូនជាតិនិងប្រជាជនយើង។ រួមគ្នាធ្វើការដើម្បីសេចក្តីសុខ និងការរីកចំរើនសំរាប់ទាំងអស់គ្នា៕​

image image image image

ដោយ​ សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print