ខេត្តបាត់ដំបង÷សមត្ថកិច្ចជំនាញបានឲ្យដឹងថា នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២១នេះ ដោយអនុវត្តវិធានការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ក្នុងការត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងស្រាវជ្រាវរកមុខសញ្ញាមេខ្យល់នាំពលករចេញដោយមិនស្របច្បាប់ កម្លាំងប្រចាំការគោលដៅតំបន់ព្រំដែនបានទទួលពលករខ្មែរមានចំនួន ២០៣នាក់ ពីភាគីទាហានថៃ នៅត្រង់ចំណុចច្រកទ្វារតំបន់អូរអន្លក់ ក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។
សមត្តកិច្ចជំនាញបានបន្តថាពលករខ្មែរដែលធ្វើចំណាកស្រុកខុសច្បាប់ទាំង ២០៣នាក់ រួមមាន ៨១នាក់ជាស្ត្រី និងម្នាក់ផ្ទុកជំងឺកូវីដ-១៩ រួមទាំងក្មេងចំនួន ៤៨នាក់ផងដែរ។
សមត្តកិច្ចជំនាញបន្តទៀតថាការទទួលពលករខ្មែរខាងលើក្រុមគ្រូពេទ្យបានពិនិត្យសុខភាព និងធ្វើតេស្តរហ័សជាលទ្ធផលឃើញវិជ្ជមានកូវីដ-១៩ ម្នាក់បានបញ្ជូនទៅព្យាបាលនៅមណ្ឌលព្យាបាលត្រាវជូរ ។ ចំណែកពលករខ្មែរចំនួន ១២៤នាក់ដែលទទួលវ៉ាក់សាំងរួច បានអនុវត្តវិធានការអប់រំណែនាំហើយឲ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញ។ ក្រៅពីនេះបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌុលគីឡូ៩ ស្រុកសំពៅលូន បន្ត៕
ដោយ÷ ស សារ៉េត