នៅថ្ងៃទី៣០ ខែធ្នូ អុីរ៉ង់បានប្រកាសថា ប្រទេសនេះបានបាញ់មីស៊ីល បញ្ជូនផ្កាយរណប់ដែលមានផ្ទុកឧបករណ៍ចំនួន៣ទៀតឡើងទៅកាន់ទីអវកាសផែនដី ។ មកទល់ពេលនេះគេមិនទាន់ដឹងថា ឧបករណ៍ទាំង៣ដែលអុីរ៉ងបញ្ជូនទៅនោះជាអ្វីឡើយ។ អ្នកនាំពាក្យក្រសួងការពារជាតិអុីរ៉ង់ លោក Ahmad Hosseini បានបញ្ជាក់ថា កាំជ្រួចមីស៊ីលដែលបានប្រើប្រាស់បាញ់បង្ហោះនោះក្នុងគោលដៅស្រាវជ្រាវ។ លោកបន្តទៀតថា ឧបករណ៍៣ប្រភេទដែលបានបញ្ជូនឡើងទៅនោះគឺមានកម្ពស់៤៧០គីឡូម៉ែត្រពីផែនដី។ លោក Ahmad Hosseini បានបញ្ជាក់ថា មីស៊ីលដែលប្រើប្រាស់បញ្ជូនផ្កាយរណបនោះមានឈ្មោះថា Simorgh ។ កម្មវិធីអវកាសរបស់អុីរ៉ង់ជួបបញ្ហាជាច្រើនរយៈពេលកន្លងមក ដោយសារតែការបង្ហោះមិនទទួលបានជោគជ័យ។ ការបាញ់បញ្ជូនផ្កាយរណបរបស់អុីរ៉ង់ កើតឡើងក្នុងពេលដែល កិច្ចពិភាក្សា ស្តីពីកម្មវិធីបរមាណូរបស់អុីរ៉ង់ និងប្រទេស ៥+១ បានចាប់ផ្តើមនៅថ្ងៃទី២៧ខែធ្នូ ៕ដោយសាធី
រូបថត៖AFP/TTXVN.