ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តTacoma មួយគ្រឿងក្នុងល្បឿនលឿន ហេីយក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១០ និង១០នាទីយប់ថ្ងៃព្រហស្បតិ៍ទី៣០ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៨២ កែងនឹងផ្លូវម៉ៅសេទុង ត្រង់ចំណុចស្តុបទេពផន ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បេីតាមប្រភពពីម្ចាស់រថយន្តបង្កហេតុបានប្រាប់អ្នកសារព័ត៌មានថា រូបគាត់ទើបតែចេញពីកម្មវិធីមង្គលការមិត្តភក្តិក្នុងគោលបំណងត្រលប់ទៅផ្ទះនៅខណ្ឌច្បារអំពៅ ដោយបើករថយន្តម៉ាកTACOMA ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AN-3236 ធ្វើដំណើរពីជើងទៅត្បូងក្នុងល្បឿនលឿនមធ្យម
ខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យខ្ទាតចេញពីជួរចំនួន២កង់ ឯរថយន្តបានដាច់កាឡេកង់ខាងឆ្វេងទៅមុខលែងរួច ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វេីការវាស់វែងនិងយករថយន្តស្ទូចមកស្ទួចរថយន្តបង្កទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ ៕
ដោយ ៖ ភារ៉ា ដង្កោ