ភ្នំពេញ : ក្រសួងសុខាភិបាលបានបញ្ជាក់ថា, អំពីវត្តមានមេរោគកូវីដ-១៩បម្លែងថ្មី ឈ្មោះថា( អាមីក្រុង) តើអ្នកវិទ្យាសាស្រ្តបានដឹងអំពីអ្វីខ្លះ ! ( អាមីក្រុង)មានការបម្លែងខ្លួនច្រើនជាងមុន ដែលធ្វើឱ្យវាមានលទ្ធភាពឆ្លងលឿន ជាង covid-19 ផ្សេងទៀត ។ ប៉ុន្តែវា៉ក់សាំងគ្រប់ប្រភេទដែល ទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក នៅតែមានប្រសិទ្ធភាព ការពារ បុគ្គលដែលមានការធ្លាក់ខ្លួនឈឺធ្ងន់ ត្រូវការសម្រាកពេទ្យឬស្លាប់ ហើយវិធានការ ៣ការពារ ៣កុំ នៅតែមានប្រសិទ្ធភាពការពារ ការចម្លងកូវីដ-19 បម្លែងថ្មីអូមីក្រុង ។ អ្នកវិទ្យាសាស្រ្តបាននឹងកំពុងតាមដាន ការវិវត្តន៍នៃមេរោគកូវីដ-១៩បម្លែងថ្មី ឈ្មោះថា( អាមីក្រុង)ជាប្រចាំ។ បុគ្គលគ្រប់រូបមិនត្រូវភ័យស្លន់ស្លោរដែលទេ ត្រូវប្រុងប្រយ័ត្នជានិច្ច ការផ្ទុះឡើងវិញ covid 19 អាចកើតមានគ្រប់ពេលវេលា ដែលអាចបង្កគ្រោះថ្នាក់ដល់សហគមន៍ ជាពិសេសបង្កដល់ការឈឺធ្ងន់និងស្លាប់ ដល់ជនងាយរងគ្រោះ ជាអ្នកដែលមិនបានចាក់វ៉ាក់សាំង អ្នកមានជំងឺប្រចាំកាយ ជនចាស់ជរាជាដើម។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា, សូមអនុវត្តន៍ ៣ ការពារ ៣កុំ ឲ្យបានហ្មត់ចត់និងត្រឹមត្រូវ នឹងត្រូវទទួលវ៉ាក់សាំងនៅពេលដល់វេន របស់អ្នក។ រួមគ្នាទទួលខុសត្រូវ ទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ។
សូមបញ្ជាក់ថា , រហូតដល់ ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២១ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៦នាក់ (ឆ្លងសហគមន៌: ២ នាំចូល: ៤នាក់) និងមានជាសះស្បេីយ ១០នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១២០៤៩៣នាក់ និងចំនួនជាសះស្បេីយសរុបកេីន ១១៦៩១៧ នាក់ និង ស្លាប់ថ្មី ០នាក់ (មិនបានចាក់វ៉ាក់សាំង ០នាក់) សរុបស្លាប់ ៣០១២នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2764919 ស្មេីនឹង 163604 ក្នុង១លាន នាក់ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ 115។
ចំពោះកំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី៣០ ខែឆ្នូ ឆ្នាំ២០២១
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០១,៤៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,១០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៥,២០% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ៩៩,៦២% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ មាន ៨៩,១២% ៕
ដោយ : សុខ ខេមរា