ស្ថានទូតចិន : ព័ត៌មានសំខាន់ៗទាំង១០ស្តីអំពីទំនាក់ទំនងចិននិងកម្ពុជាប្រចាំឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ: ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំ ព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា, ព័ត៌មានសំខាន់ៗទាំង១០ស្តីអំពីទំនាក់ទំនងចិននិងកម្ពុជាប្រចាំឆ្នាំ២០២១៖ (៣).កិច្ចប្រជុំតាមប្រព័ន្ធវីឌីអូក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក Li Keqiangនិងសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី ។

ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំ ព្រះរាជាណាចក្រកម្ពុជា, នាថ្ងៃទី១៥ខែវិច្ឆិកា ឯកឧត្តម Li Keqiang នាយករដ្ឋមន្ត្រីចិនអញ្ជើញមានកិច្ចប្រជុំតាមប្រព័ន្ធវីឌីអូជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានៅZiguanggeនៃZhongnanhaiប្រទេសចិន។ លោក Li Keqiang មានប្រសាសន៍ថា ភាគីចិនរីករាយបន្តផ្តល់ការគាំទ្រនិងជំនួយដល់ភាគីកម្ពុជាក្នុងកិច្ចការទប់ស្កាត់ជំងឺវីរុសកូវីដ១៩ ស្ដារសេដ្ឋកិច្ចឡើងវិញ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនទៅតាមលទ្ធភាពដែលអាចធ្វើបាន។ សង្ឃឹមថាភាគីទាំងពីរនឹងយកកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិន-កម្ពុជាជាឱកាស ពង្រឹងការអភិវឌ្ឍន៍ផ្ទៀងផ្ទាត់ជាយុទ្ធសាស្រ្ត លើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ សមត្ថភាពផលិតកម្ម សេដ្ឋកិច្ចពាណិជ្ជកម្មជាដើម ជំរុញធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់និងការធ្វើពាណិជ្ជកម្មវិនិយោគដោយសេរីនិងងាយស្រួល។ ភាគីចិនរីករាយសហការជាមួយភាគីកម្ពុជាក្នុងការធ្វើពាណិជ្ជកម្មកសិផលកាន់តែធំ និងបង្កើនការនាំចូលកសិផលគុណភាពខ្ពស់ដែលមានលក្ខណៈពិសេសរបស់កម្ពុជា។ គាំទ្រកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប។ គាំទ្រយ៉ាងមុតមាំនូវមជ្ឈភាពអាស៊ានក្រោមលក្ខខណ្ឌតំបន់ គាំទ្រអាស៊ានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការតំបន់និងអន្តរជាតិ គាំទ្រភាគីកម្ពុជាធ្វើជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំ២០២២ និងជំរុញទំនាក់ទំនងចិននិងអាស៊ានទទួលបានការអភិវឌ្ឍន៍កាន់តែខ្លាំងក្លា។ សម្ដេចតេជោបានថ្លែងអំណរគុណចំពោះភាគីចិនដែលតែងគាំទ្រនិងផ្តល់ជំនួយយ៉ាងពេញទំហឹងដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលផ្លែផ្ការបស់ភាគីចិនដែលទទួលបានក្នុងការទប់ស្កាត់ជំងឺវីរុសកូវីដ។ សម្ដេចតេជោមានប្រសាសន៍ថាក្រោមការគាំទ្ររបស់ភាគីចិន កិច្ចទប់ស្កាត់ជំងឺវីរុសក្នុងប្រទេសកម្ពុជាក៏ទទួលបានសមិទ្ធផលសំខាន់ៗដូចគ្នាផងដែរ កិច្ចសហប្រតិបត្តិការបណ្ដាវិស័យរវាងភាគីទាំងពីរមានភាពរីកចម្រើនក្រោមការពុះពារផលប៉ះពាល់នៃជំងឺវីរុស៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print