ភ្នំពេញ : នៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហោះមានចំនួន១០ក្នុងថ្ងៃត្រៀមឆ្លងសកល និយាយអំពីកម្ពុជា-ចិន។
ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់ថា, ព័ត៌មានសំខាន់ៗទាំង១០ស្តីអំពីទំនាក់ទំនងចិននិងកម្ពុជាប្រចាំឆ្នាំ២០២១៖ (៨).វ៉ាក់សាំងចិនបង្ការជំងឺកូវីដបានក្លាយជាបង្អែកយុទ្ធសាស្រ្តក្នុងការផ្គត់ផ្គង់វ៉ាក់សាំងជូនដល់កម្ពុជា
ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន, ក្រោមការគំរាមកំហែងនៃជំងឺវីរុសកូវីដ១៩ ចិននិងកម្ពុជាតែងជួយគ្នាទៅវិញទៅមក ពុះពាររាល់ការលំបាកជាមួយគ្នា។ កាលពីថ្ងៃទី៧ខែកុម្ភៈ វ៉ាក់សាំងចិនបង្ការជំងឺកូវីដជំហានដំបូងដែលជាជំនួយឥតសំណងរបស់ភាគីចិនបានដឹកមកដល់រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញទទួលស្វាគមន៍ដោយផ្ទាល់ក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ នេះគឺជាវ៉ាក់សាំងដំបូងគេដែលកម្ពុជាទទួលបានបន្ទាប់ពីមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដ១៩ បានបង្ហាញពីចំណងមិត្តភាពជាពិសេសដ៏ជ្រាលជ្រៅរវាងចិននិងកម្ពុជាប្រៀបដូចបងប្អូន។ ក្នុងឆ្នាំ២០២១នេះ រដ្ឋាភិបាលចិនបានផ្តល់វ៉ាក់សាំងកូវីដដល់កម្ពុជាតាមរយៈការផ្តល់ជំនួយនិងតាមការបញ្ជាទិញមានចំនួនសរុបជិត៣៧លានដូស លើសពី៩០%នៃចំនួនវ៉ាក់សាំងសរុបដែលកម្ពុជាទទួលបាន។ សុវត្ថិភាពនិងប្រសិទ្ធភាពនៃវ៉ាក់សាំងចិនមានការទទួលស្គាល់ទូទៅ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសនិងការស្តារសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោធ្លាប់បានលើកឡើងជាច្រើនដងថា ចិនគឺជាបង្អែកយុទ្ធសាស្រ្តដ៏រឹងមាំនិងជាបង្អែកយុទ្ធសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងជំងឺវីរុសកូវីដសម្រាប់កម្ពុជា។ វ៉ាក់សាំងចិនបានក្លាយជាស្នូលនៃយុទ្ធសាស្ត្រវ៉ាក់សាំងក្នុងប្រទេសកម្ពុជា៕