ឡាវ៖ រដ្ឋាភិបាលឡាវបានត្រៀមយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងការឆ្លងរាលដាលកូវីដ-១៩ ហើយបើកទ្វារប្រទេសជាតិឡើងវិញទទួលអ្នកទេសចរបរទេសចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២។ សារព័ត៌មានTTXVN បានផ្សាយថា អាកាសយានដ្ឋានអន្តរជាតិ Wattay បានត្រៀមលក្ខណៈរួចរាល់ក្នុងការទទួលអ្នកទេសចរបរទេសលើកដំបូងក្រោយរយៈពេលយ៉ាងយូរបានបិទទ្វារដោយសារតែកូវីដ-១៩ ។ ក្នុងពេលជាមួយគ្នានេះដែរ តំបន់ជាច្រើនស្ថិតនៅក្នុងតំបន់«ខៀវសម្រាប់ទេសចរណ៍» ដូចជាទីក្រុងវៀនច័ន្ទន៍ ទីក្រុងហ្លួងប្រាបាង ស្រុកវ៉ាងវៀង ក៏បានត្រៀមលក្ខណៈទទួលភ្ញៀវទេសចរបរទេស។ តាមគម្រោង អ្នកទេសចរមកពី១៧ប្រទេស ក្នុងនោះមានវៀតណាម ចិន កម្ពុជា ថៃ ម៉ាឡេស៊ី សិង្ហបុរី កូរ៉េខាងត្បូង ជប៉ុន បារាំង អង់គ្លេស អាល្លឺម៉ង់ ហុល្លង់ អេស្ប៉ាញ អុីតាលី អាមេរិក កាណាដា និងអូស្ត្រាលី នឹងទទួលបានការអនុញ្ញាតឱ្យចូលប្រទេសឡាវតាមរយៈទិដ្ឋាការទេសចរណ៍ ដោយមានលក្ខណៈត្រូវចាក់វ់ាក់សាំងរួចរាល់ ហើយធ្វើតេស្តពេលចូលដល់ប្រទេសឡាវ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនទេសចរណ៍ក៏ត្រូវមានការទទួលខុសត្រូវចំពោះអតិថិជនរបស់ខ្លួនដែលចូលមកកម្សន្តនៅក្នុងប្រទេសឡាវ។ ក្រសួងសុខាភិបាលឡាវបានប្រកាសនៅថ្ងៃទី៣១ខែធ្នូ ថាក្នុងរយៈពេល២៤ម៉ោងកន្លងមកឡាវរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន១០០៦នាក់ នៅខេត្តក្រុងចំនួន១៨ និងករណីនាំចូលម្នាក់៕ ដោយសាធី
រូបថត៖THX/TTXVN.