​រថយន្ដ​ព្រូស​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាល​ឲ្យ​បាក់​អស់​១​កង់​មុខ​វត្ត​មហាមន្ត្រី​

ចែករំលែក៖

​ភ្នំ​ពេ​ញ​៖​ នារី​ម្នាក់​បើករថយន្ដ​ព្រូស​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ ពុះ​ចែក​ទ្រូងផ្លូវ​ បណ្ដាល​ឲ្យ​បាក់​អស់​ចំនួន​មួយ​កង់​ ចំណែក​រថយន្ដ​រង​ការ​ខូចខាត​បែក​កង់​ខាង​មុខ​បន្តដំណើរ​ទៅ​មុខ​លែង​រួច​ ។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​២២​និង​៣៥​នាទី​ ថ្ងៃ​ទី​ ១៧​ ខែមេសា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ខាងកើត​ស្តុ​ប​វត្ត​មហាមន្ត្រី​ប្រហែល​២០០​ម៉ែត្រ​ ស្ថិត​ក្នុង​សង្កាត់​ បឹង​ព្រលឹត​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ ។​

​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ គេ​បានឃើញ​មាន​រថយន្ដ​ម៉ាក​ព្រូស​ ព​ណ៍​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2P-1292​ បើកបរ​ដោយ​នារី​ម្នាក់​ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​សីហ​នុ​ ទិស​ដៅ​ពី​កើត​ទៅ​លិច​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ ដោយសា​តែ​ស្ថានភាព​ផ្លូវ​មាន​ភាព​ងងឹត​ចំណែក​របាំង​ថ្ម​ ពុះ​ចែក​ទ្រូងផ្លូវ​គ្មាន​ស្លាក​សញ្ញា​ថែម​ទៀត​ ទើប​បណ្ដាល​អោយ​នារី​ ដែល​ជា​អ្នក​បើករថយន្ដ​មើល​មិនឃើញ​ ក៏​ជ្រុល​ទៅ​បុក​របាំង​ថ្មរ​ពុះ​ចែក​ទ្រូងផ្លូវ​តែ​ម្ដ​ងើយ​រថយន្ដ​បែក​កង់​ខាង​មុខ​បន្តដំណើរ​ទៅ​មុខ​លែង​រួច​ ។​

​ក្រោយ​ពី​កើតហេតុ​កម្លាំង​សមត្ថ​កិ​ច​មូលដ្ឋាន​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ និង​បាន​សហ​ការណ៍​ជាមួយ​កម្លាំង​ជំនាញ​ចុះ​ វាស់វែង​ស្ទួ​ច​យក​រថយន្ដ​បង្ក​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ​ ដើម្បី​រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ ។​

​គួរ​បញ្ជាក់​ថា​ នៅ​កន្លែង​កើតហេតុ​ខាងលើ​គឺ​ តែងតែមាន​ករី​ណី​រថយន្ដ​បុក​របាំង​ថ្មរ​ពុះ​ចែក​ទ្រូងផ្លូវ​ជា​ញឹកញាប់​ ព្រោះ​ដោយសារ​តែ​នៅ​កន្លែង​នោះ​ពុំ​មាន​ភ្លើង​បំភ្លឺ​ផ្លូវ​នោះ​ទេ​ ចំណែក​ របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​វិញ​ក៏​មិន​មាន​ដាក់​ស្លាក​សញ្ញា​ ឬ​ចំណាំងផ្លាត​អ្វី​ដែរ​ គឺ​មាន​ភាព​ងងឹត​តែ​ម្ដង​ ហេតុនេះ​ហើយ​ ទើប​បណ្ដាល​អោយ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់​ដូច្នេះ​ ៕​

sokha1

sokha2

sokha3

ដោយ៖ សុខា​សែន​ជ័យ​

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print