មានកម្មករ​ កម្មការិនីរោងចក្រ ដេ ហ្វាងហ្គោមេន​ ជាច្រើននាក់បាននាំគ្នាប្រមូលផ្តុំមុខរោងចក្រទាមទារបើកប្រាក់ទៅតាមច្បាប់ការងារ​

ចែករំលែក៖

ភ្នំពេញ៖​ នាព្រឹកថ្ងៃទី១៨​ ខែមេសា​ ឆ្នាំ២០១៦​ មានកម្មករ​ កម្មការិនីរោងចក្រ ដេ ហ្វាងហ្គោមេន​ ជាច្រើននាក់បាននាំគ្នាប្រមូលផ្តុំមុខរោងចក្រទាមទារបើកប្រាក់ទៅតាមច្បាប់ការងារ​ ខណះថៅកែរោងចក្របានរត់ចោលក្រុមហ៊ុន។ ការប្រមូលផ្តុំនៅទីតាំង ក្នងសួនកាណាឌីយ៉ាអាគា២៨និង២៩ ភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។ រោងចក្រនេះមាន កម្មករសរុប៤២០នាក់។

កម្មករបានអោយដឹងថាៈ​ ការធ្វើកូដកម្មនេះដឹកនាំដោយសហជីពចំនួន៣​ គឺ

១/សហជីពអភិវឌ្ឍន័សិទិ្ធការងារ

២/សហជីពសន្តិភាពដេីម្បីកម្មករ​ និង៣/សហជីពរក្សាសិទិ្ធកម្មករកម្ពុជា។

ពួកគាត់បញ្ជាក់ថាៈ​ មកតវ៉ាប្រាក់មូលហេតុថៅកែរត់ចោលកម្មករ​ ដូច្នេះសូមទាមទា អោយខាងក្រុមហុ៊នទូទាត់ប្រាក់ទៅតាមច្បាប់ការងារ៕​

image

ដោយ៖ សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print