ភ្ញៀវទេសចរណ៍មកកំសាន្ដនៅព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ ក្នុងខេត្ដសៀមរាបកើនឡើងជាងឆ្នាំ២០១៥

ចែករំលែក៖

ខេត្ដសៀម​រាប៖ ភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ​ទៅកំសាន្ដ​នៅ​ថ្ងៃ​​ព្រឹត្ដិ​​ការណ៍អង្គរសង្ក្រាន្ដក្នុង ខេត្ដ​សៀម​​រាបនៅ​ឆ្នាំ២​០១៦​នេះ មានចំនួន១លាន៣០ម៉ឺននាក់ កើន​ឡើងជាង​ឆ្នាំ២​០១៥ប្រមាណ៣០%។

លោក សោម រតនា​ អ្នកនាំពាក្យព្រឹត្ដិការណ៍ក្នុងអង្គរសង្ក្រាន្ដ បានឲ្យដឹងកាលពីថ្ងៃទី១៧ខែមេសា​ថា ​ព្រឹ​ត្ដិ​ការអង្គរ​សង្ក្រាន្ដចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ខែមេសាឆ្នាំ២០១៦ មានភ្ញៀវទេសចរណ៍មក​ទស្សនា​កម្ម​វិធីនេះ ​ចំនួន​​១​លាន​៣០ម៉ឺននាក់ កើនឡើង៣០%បើប្រៀបធៀបនឹងឆ្នាំ២០១៥​កន្លងទៅ បើទោះ​បីមានផល់ប៉ះ​ពាល់ពី​អាស​ធាតុក្ដៅក៍ដោយ​។ លោកបា​នបន្ដ​ថា ​​​កំណើនភ្ញៀវ​ទេសចរ​ណ៍​នេះ ដោយ​សារ​ព្រឹត្ដិ​ការណ៍​អង្គរសង្ក្រាន្ដ ​មាន​ការ​ទទួល​ស្គាល់ពីសាធារណៈជនក៏ដូចជាប្រជាពល​រដ្ឋ​គ្រប់​រូប គួបផ្សំ និងព្រឹត្ដិការ​នេះមាន​ល្បែងកំសាន្ដច្រើនដែលធ្វើឲ្យភ្ញៀវទេសចរណ៍ទាំងខ្មែរនិងបរទេសចាប់អារម្មណ៍។​ លោ​​ក​បានបន្ថែមថា ព្រឹត្ដិ​ការណ៍អង្គរសង្ក្រាន្ដនេះ ផ្ដល់​ចំណូ​ល​​​សេដ្ឋកិច្ចដល់ពលរដ្ឋនៅក្នុងខេត្ដ​សៀមរាប លើស​ពី៦០លានដុល្លា​ដែលលោកថា ចាប់ពីការធ្វើអាជីវ​កម្មខ្នាត​តូច​ដល់ខ្នាតធំ។ ប៉ុន្ដែទោះជាយ៉ាងនេះក្ដីលោក សោម រតនា មិនដឹងពីការចំណាយថវិកា​ប៉ុន្មាន ទៅលើការរៀបចំ​ព្រឹត្ដិការ​ណ៍អង្គរសង្ក្រាន្ដ ដែលដឹកនាំដោយប្រធាន​សហ​ភាព​​សហ​ព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី អស់​ចំនួន​ប៉ុន្មា​នទេ​។

គួរបញ្ជាក់ថា ព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ​​នៅឆ្នាំ​២០​១៥​​មានភ្ញៀវទេសចរណ៍ចំនួន៩៧៨ពាន់​១០០នាក់​ប៉ុន្ដែ កើនឡើងជាងព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដនៅ​ឆ្នាំ២​០១​៤ ដែលលោកថានៅឆ្នាំនោះ​មាន​ភ្ញៀវ​សរុប​២៥៨ពាន់នាក់៕

sr

13007181_995366997178464_7602579686015427491_n

12974274_997830860265411_4654723864372367093_n

ដោយ៖ ជានិរន្ដរ៍

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print