សេចក្ដីជូនព័ត៌មាន​ឡើងវិញ​ ស្ដីពីការចាក់វ៉ាក់សាំងកូវីដ-១៩​ (ស៊ីណូវ៉ាក់) ដូសជំរុញ ឬដូសទី៣ ជូនដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់អាយុក្រោម ១៨ឆ្នាំ

ចែករំលែក៖

ភ្នំពេញ : គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) សូមគោរពជម្រាបជូន សាធារណជនទាំងអស់ឱ្យបានជ្រាបថា គ.វ.ក-១៩ នឹងផ្ដល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដួសជំរុញ ឬដួសទី៣ ដោយប្រើប្រាស់ វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនដល់កុមារ និងយុវវ័យ មានអាយុចាប់ពី ១២ឆ្នាំ ដល់អាយុក្រោម ១៨ឆ្នាំ ដែលបានចាក់វាក់សាំងកូវីដ-១៩ ដួសទី១ និងដាសទី២ រួចរាល់ ហើយមានគម្លាតចាប់ពី៤ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំងសទី២ ដោយអនុវត្តនូវយុទ្ធសាស្ត្រផ្ការីក របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលនឹងចាប់ផ្តើមចេញពីរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ ខេត្តកោះកុង ចាប់ពី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ រួចបន្តទៅខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកំពង់ចាមនិងខេត្តស្វាយរៀងចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ និងនៅតាមបណ្តាខេត្តផ្សេងៗជាបន្តបន្ទាប់ទៀត ដូចមានរៀបរាប់តាមតារាងខាងក្រោម៖

ក. កាលបរិច្ឆេទ នៃយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូក់ដូសជំរុញ ឬដួសទី៣ ជូនដល់ក្រុមគោលដៅ ៖ យោងតាមកាលបរិច្ឆេទនៃការបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដួសមូលដ្ឋាន ជូនដល់កុមារ និងយុវវ័យ មានអាយុ ចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ និងដើម្បីឱ្យមានគម្លាតចាប់ពី៤ខែឡើងបន្ទាប់ពីការចាក់វ៉ាក់សាំងដូសទី២ គ.វ.ក-១៩ បានរៀបចំកាលបរិច្ឆេទ នៃការចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ដូសជំរុញ ឬដូសទី៣ ជូនដល់ក្រុមគោលដៅនេះ នៅទូទាំង២៥រាជធានី-ខេត្ត ដូចតារាងខាងក្រោម៖

ខ. ការចាក់វ៉ាក់សាំងកូវីដ-១៩ ដួសជំរុញ ឬដួសទី៣ ជូនដល់កូនចៅមន្ត្រីរាជការថ្នាក់ជាតិ ចំពោះកូនចៅរបស់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ថ្នាក់ជាតិ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ ហើយបានចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី១ និងអូសទី២ រួចរាល់ និងមានគម្លាតចាប់ពី៤ខែឡើង សូមអញ្ជើញទៅទទួល ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ចាប់ពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ នៅតាមមន្ទីរពេទ្យជាតិនានា ដែលមានទី តាំង កាលបរិច្ឆេទ និងពេលវេលាដូចខាងក្រោម៖

១. មន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យព្រះអង្គឌួង៖
ចំពោះកូនចៅថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំព្រឹទ្ធសភា និងសមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំរដ្ឋសភា និងសមាជិក រដ្ឋសភា និងកូនចៅឥស្សរជនដែលមានតួនាទី ជាឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមាន ឋានៈស្មើ សូមអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដួសជំរុញ ឬដួសទី៣ នៅមន្ទីរពេទ្យកាល់ម៉ែត។

– ចំពោះកូនចៅឥស្សរជនដែលជាអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ឬមានឋានៈស្មើ សូមអញ្ជើញទៅ ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ នៅមន្ទីរពេទ្យព្រះអង្គឌួង។ ការចាក់វ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក់ដូសជំរុញ ឬដូសទី៣ ជូនដល់ក្រុមគោលដៅខាងលើ និងត្រូវរៀបចំតាម ពេលវេលា និងកាលបរិច្ឆេទ ដូចខាងក្រោម:
គ-ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដួសទី៣ ជូនដល់កូនចៅមន្ត្រីអង្គការសហប្រជាជាតិ មន្ត្រី និងបុគ្គលិក ស្ថានទូតនានា មន្រ្តី និងបុគ្គលិកអង្គការជាតិ អន្តរជាតិ អ្នកឧកញ៉ា លោកឧកញ៉ និងឧកញ៉ា៖

ចំពោះកូនចៅមន្ត្រីអង្គការសហប្រជាជាតិ មន្ត្រី បុគ្គលិកស្ថានទូត ស្ថានកុងស៊ុល ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា មន្តី បុគ្គលិកអង្គការជាតិ អន្តរជាតិ និងដៃគូផ្សេងៗទៀត កូនចៅអ្នកឧកញ៉ា លោកឧកញ៉ា និងឧកញ៉ា សូមអញ្ជើញទៅទទួលកាចាក់ វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដាសទី៣ នៅ មន្ទីរពេទ្យកាល់ម៉ែត តាមពេលវេលា និងកាលបរិច្ឆេទដូចមានក្នុងតារាងខាងក្រោម៖

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print