ភ្នំពេញ : លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេច បានអញ្ជើញមកសំណេះសំណាលជាមួយនិស្សិតវេជ្ជបណ្ឌិតឯកទេស ដែលទទួលបានអាហារូបករណ៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងបានផ្តាំផ្ញើសាកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីឆ្នាំសកល ពីសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបានលើកទឹកដល់ប្អូនៗឲ្យខិតខំបន្តការសិក្សា និងយកចំណៈជំនាញមកព្យាបាលជូនប្រជាពលរដ្ឋអស់ពីបេះដូង នៅសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ព្រឹកថ្ងៃអាទិត្យ ទី ០២ ខែមករា ឆ្នាំ២០២២ ។
សូមបញ្ជាក់ថា ,លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេច បានដឹកនាំក្រុមការងារ ពិនិត្យនៅតាមមណ្ឌលកំណែនានានៅរាជធានីភ្នំពេញ មានការធ្វើតេស្តសំណាកកូវីដ-១៩ មុនការរៀបចំកិច្ចប្រជុំណែនាំបច្ចេកទេសដល់សមាជិកគណមេប្រយោគកំណែ ត្រៀមដំណើរការកំណែការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្រោមការជួយរៀបចំដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) និងក្រុមគ្រូពេទ្យប្រចាំការរបស់មន្ទីរសុខាភិបាលរាជធានី។
រហូតដល់ ថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២១ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៣នាក់ (ឆ្លងសហគមន៌: ០ នាំចូល: ៣នាក់) និងមានជាសះស្បេីយ ១១នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១២០៥១០នាក់ និងចំនួនជាសះស្បេីយសរុបកេីន ១១៦៩៤០ នាក់ និង ស្លាប់ថ្មី ១នាក់ (មិនបានចាក់វ៉ាក់សាំង ០នាក់) សរុបស្លាប់ #៣០១៣នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2768097 ស្មេីនឹង 163792 ក្នុង១លាន នាក់ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ 115 ៕