រំលោភ​សេពសន្ថវៈក្មួយស្រី អាយុ១២​ឆ្នាំ បាន​សម្រេច​៣​ដង ​មិនព្រមសារភាព ចុងក្រោយជាប់ខ្នោះ

ចែករំលែក៖

ខេត្តសៀមរាប ៖ ​ក្រោយឃាត់ខ្លួនជនសង្ស័យម្នាក់រយ:ពេល២ថ្ងៃ ក្រោមបទចោទប្រកាន់ចាប់រំលោភសេពសន្ថវ:លើក្មួយស្រីបង្កើតខ្លួនឯងបានសម្រេច៣ដង ហើយជនសង្ស័យមិនព្រមសារភាពទេនោះនៅ​ល្ងាច​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២២​នេះ​ ទំនងជាដោះសារមិនរួចព្រោះជនរងគ្រោះបង្ហាញភស្តុតាងនិងចម្លើយគ្រប់គ្រាន់ដល់សមត្ថកិច្ចក្នុងអំពើចាប់រំលោភនោះ ទើបជនសង្ស័យដឹងកំហុសលែងប្រកែករួច ហើយសមត្ថកិច្ចក៏បានកសាងសំណុំរឿងបញ្ជូនទៅតុលាការតែម្តង។
មន្រ្តីនគរបាលព្រហ្មទណ្ឌក្រុងសៀមរាបបានឲ្យដឹងថា ហេតុការណ៍បែកធ្លាយរឿងចាប់រំលោភសេពសន្ថវ:នេះ

កើតឡើងនៅវេលា​ម៉ោង​១៧​និង​៤៥​នាទី ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២១ នៅសង្កាត់​ស្ល​ក្រាម ក្រុង​ខេត្តសៀមរាប ក្រោយក្រុមគ្រួសារក្មេងស្រីរងគ្រោះអាយុ១២ឆ្នាំទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលក្រុងសៀមរាប៊
សមត្ថកិច្ចបានឲ្យដឹងថា យោងតាមចម្លើយ និង យោង​តាម​ពាក្យបណ្តឹង​របស់ជន​ររងគ្រោះរស់នៅ​ភូមិ​ឃុំ​កើតហេតុខាងលើ បានអះអាងថា ខ្លួន​ត្រូវ​បាន​ឪពុកមា ឈ្មោះសឿ​ន លាង​ហ៊ួ​រ​ អាយុ៤០ឆ្នាំ ចាប់រំលោភ​សេពសន្ថវៈ​បាន​សម្រេចចំនួន ៣​ដង នាពេលកន្លងមក គ្រាដែលឪពុកម្តាយបងប្អូនមិននៅផ្ទះ រួចថែមទាំងគំរាមមិនឲ្យប្រាប់អ្នកទាំងអស់ បើពីដូច្នោះទេ ជននេះនឹងសម្លាប់នាងចោល។
ចំណែកជនសង្ស័យ ឈ្មោះ សឿ​ន លាង​ហ៊ួ​រ ក្រោយសមត្ថកិច្ចឃាត់ខ្លួនមិនព្រមសារភាពទេតែដោយជនរងគ្រោះបង្ហាញភស្តុតាងនិងដាក់បន្ទុកចំ.ចំណុច
ទើបឆ្លើយ​ថា ខ្លួន​ពិតជា​បានប្រព្រឹត្តដូចការចោទប្រកាន់របស់ជន​រង​គ្រោះប្រាកដ​មែន ។

បច្ច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាលការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្សនិងការពារអនិតិជននៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ធ្វើការ​ឃាត់ខ្លួន​កសាង​សំណុំរឿង បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

...


ដោយ÷ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print