បញ្ជូនខ្លួនអតីតបុគ្គលិកណាហ្គាវើល៦ នាក់ ផ្នែកនារី ទៅកាន់តុលាការ ពីបទញុះញង់

ចែករំលែក៖

ភ្នំពេញ ៖ លោក សេង ហៀង ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ បាន នឹងកំពុងបើកការស៊ើបសួរបុគ្គលិកផ្នែកនារីនៃក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន៦ នាក់ ដែលជាប់ពាក់ព័ន្ធពីបទ.ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ។

ជនជាប់សង្ស័យទាំង៦នាក់មាន ៖
១.ឈ្មោះ ១ឈឹម សុខន ភេទស្រី អាយុ៤១ ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនណាហ្វាវើលដ៍ ស្នាក់នៅផ្ទះលេ៣៥z ផ្លូវលេខ៣៨៦ ភូមិ៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
២.ឈ្មោះ វី សុវណ្ណឌី ភេទស្រី អាយុ៤១ ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ អាស័យដ្ឋានស្នាក់នៅភូមិ៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
៣.ឈ្មោះ សុន ស្រីពេជ្រ ភេទស្រី អាយុ៣១ ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ស្នាក់នៅផ្ទះលេខ១៧អឺ២ ផ្លូវលេខ១៤០ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានភ្នំពេញ ។
៤.ឈ្មោះ ហៃ សុភាព ភេទស្រី អាយុ ៥៦ ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ស្នាក់នៅផ្ទះលេខ៥២ ផ្លូវលេខ៥១BT សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
៥.ឈ្មោះ ឃ្លាំង សុបិន្ទ ភេទស្រី អាយុ៤២ ឆ្នាំ មុខរបរ បុគ្គលិក ណាហ្គាវើលដ៍ ស្នាក់នៅផ្ទះលេខ០៨z សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
៦.ឈ្មោះ ទូច សិរីមាស ភេទស្រី អាយុ៣០ ឆ្នាំ មុខរបរ បុគ្គលិក ក្រុមហ៊ុនណាហ្គាវើលដ៍ ស្នាក់នៅផ្ទះលេខ០៤ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

សូមរំលឹកថាកាលពីវេលាម៉ោង ៧ និង០០នាទី ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ចនគរបាលបានធ្វើការចាប់ឃាត់ខ្លួនបុគ្គលចំនួន ០៩រូប ពីបទបានរៀបចំបាតុកម្ម ដោយខុសច្បាប់នៅមុខក្រុមហ៊ុនណាហ្គាវើល ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម ។

មុននឹងអនុវត្តវិធានការច្បាប់ ចាប់ឃាត់ខ្លួនមេដឹកនាំបាតុកម្មទាំងនេះ រដ្ឋបាល រាជធានីភ្នំពេញបានធ្វើការអំពាវនាវច្រើនលើកច្រើនសារ ឲ្យពួកគេបញ្ឈប់សកម្មភាពតវ៉ា ដោយខុសច្បាប់សំដៅធ្វើយ៉ាងណារក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ប៉ុន្តែពួកមេដឹកនាំបាតុកម្មមិនស្ដាប់តាមការអំពាវនាវរបស់អាជ្ញាធរ ហើយ បន្តអូសបន្លាយបាតុកម្មអស់រយៈពេល ១៣ថ្ងៃមកហើយ។

សូមបញ្ជាក់ថា បុគ្គលចំនួន ០៩រូបនេះ ៣នាក់ត្រូវបានកម្លាំងនគរបាលធ្វើការដោះលែងវិញ ខណៈសល់ចំនួន៦នាក់ត្រូវបានសមត្ថកិច្ចធ្វើការបញ្ជូនសុំរឿងមកកាន់សាលាដំបូងរាជធានីភ្នំពេញ ។ បច្ចុប្បន្នជនសង្ស័យទាំង៦នាក់កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ៕

...

ដោយ ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print