ស្ត្រីខ្មែរម្នាក់លួចលក់ស្បែកជើងល្មើសកម្មសិទ្ធិបញ្ញា ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួន នៅក្នុងផ្សាររុងក្លឿ ខេត្តស្រះកែវ

ចែករំលែក៖

ប្រទេសថៃៈ តាមសេចក្ដីរាយការណ៍នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២បានឱ្យដឹងថាសមត្ថកិច្ចខាងក្រុមស៊ើបសួរ និងប៉ូលិសខេត្តស្រះកែវ បានចាប់ឃុំខ្លួនស្ត្រីខ្មែរម្នាក់ឈ្មោះនាង ធៀម ស៊ីម៉ា អាយុ៣២ឆ្នាំ នៅក្នុងផ្សារទេសបាល៣ អគារហ្វា បន្ទប់V113 ឃុំ/ស្រុកអារញ្ញ ខេត្តស្រះកែវ ព្រមទាំងវត្ថុតាងទំនិញល្មើសកម្មសិទ្ធិបញ្ញា ចែកចេញជាស្បែកជើងយីហោណៃគី ចំនួន៦០គូ ស្បែកជើងយីហោVANS ចំនួន១០៣គូ ស្បែកជើងយីហោ ខន វេ
រិសចំនួន៥២គូ និងស្បែកជើងយីហោ អាឌីដាស ចំនួន១១៣គូ សរុបទាំងអស់ចំនួន៣២៨គូ។
សមត្ថកិច្ចតាមបន្ទាត់ព្រំដែនបានប្រាប់ថា កម្លាំងស៊ើបការណ៍សម្ងាត់បានឱ្យដឹងថា មានការលបលួចចែកចាយទំនិញល្មើសកម្មសិទ្ធិបញ្ញានៅក្នុងផ្សាររុងក្លឿដោយបញ្ជូនលក់ទៅឱ្យម៉ូយតាមប្រៃសណីយ៍ ទើបនាំកម្លាំងទៅឃាត់ខ្លួនបាននៅក្នុងតូបលក់ព្រមទាំងភស្តុតាងជាច្រើន ការទាក់ទងលក់-ទិញតាមអនឡាញ និងពិនិត្យរកឃើញវត្ថុតាង ទើបសមត្ថកិច្ចធ្វើការឃុំខ្លួន និងចោទប្រកាន់ពីបទ រក្សាទុក និងចែកចាយទំនិញល្មើសកម្មសិទ្ធិបញ្ញា មុននឹងនាំខ្លួន ព្រមទាំងវត្ថុតាងបញ្ជូនទៅឱ្យជំនាញខ្លងលឹក ខេត្តស្រះកែវ ដើម្បីចាត់ការតាមច្បាប់បន្ត។
ករណីខាងលើនេះយើងមិនទាន់ទទួលព័ត៌មានពីអគ្គកុងស៊ុលកម្ពុជាប្រចាំ
ខេត្តស្រះកែវនៅឡើយ ព្រោះទូរស័ព្ទទាក់
ទងមិនចូល៕

...

ដោយ៖ នឹម វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print