សេដ្ឋកិច្ចសិង្ហបុរីកើនឡើងដល់ទៅ៧,២%ក្នុងឆ្នាំ២០២១

ចែករំលែក៖

សិង្ហបុរី៖ តាមតួលេខរបស់ក្រសួងពាណិជ្ជកម្មសិង្ហបុរី បានប្រកាសនៅថ្ងៃទី៣ខែមករាថា សេដ្ឋកិច្ចប្រទេសនេះបានកើនឡើងដល់ទៅ៧,២% នៅក្នុងឆ្នាំ២០២១ ។ នេះគឺជាការងើបឡើងវិញសេដ្ឋកិច្ចជាតិដែលរងការប៉ះពាល់យ៉ាងខ្លាំងដោយសារកូវីដ-១៩ មិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៦៥មកទល់ពេលនេះ។

សិង្ហបុរី បានធ្លាក់នៅក្នុងវិបត្តិសេដ្ឋកិច្ចទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាននៅក្នុងឆ្នាំ២០២០ ដោយសារតែការបិទព្រំដែន និងបិទទីតាំងសេដ្ឋកិច្ចនានា នាំឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងទេសចរណ៍។ ប៉ុន្តែនៅក្នុងត្រីមាសទី៤ឆ្នាំ២០២១ សេដ្ឋកិច្ចសិង្ហបុរីបានកើនឡើងរហូតដល់ទៅ៥,៩% បើប្រៀបធៀបនឹងដំណាក់កាលដូចគ្នាឆ្នាំ២០២០ ។
នៅក្នុងឆ្នាំ២០២១ វិស័យផលិត ដែលជាសរសរទ្រូងនៃសេដ្ឋកិច្ចសិង្ហបុរី បានកើនឡើងដល់ទៅ ១២,៨% បើប្រៀបធៀបនឹងឆ្នាំ២០២០ ដោយសារតែការកើនឡើងនៃការប្រើប្រាស់។ជាមួយគ្នានេះវិស័យសាងសង់បានកើនឡើងដល់ទៅ១៨,៧%។
ទោះបីមានសេដ្ឋកិច្ចកើនឡើងនៅក្នុងឆ្នាំ២០២១ ប៉ុន្តែនាយករដ្ឋមន្ត្រីសិង្ហបុរី បានលើកឡើងនៅក្នុងសារឆ្នាំថ្មីថា ប្រទេសជាតិបន្តជួបឧបសគ្គជាច្រើននៅក្នុងឆ្នាំ ២០២២នេះ។ នាយករដ្ឋមន្ត្រី Lee Hsien Loong បានបញ្ជាក់ថា «នៅក្នុងឆ្នាំថ្មីនេះ សង្គ្រាមប្រឆាំងកូវីដ-១៩ នៅមិនទាន់បញ្ចប់នៅឡើយទេ ប៉ុន្តែការទប់ស្កាត់កូវីដ-១៩ ធ្វើបានល្អជាងពីរឆ្នាំមុនដោយសារតែយើងបានចាក់វ៉ាក់សាំងគ្រប់ចំនួនរួមទាំងដូសជំរុញផងដែរ»៕ ដោយ៖សាធី


ទិដ្ឋភាពនៃមជ្ឈមណ្ឌលហិរញ្ញវត្ថុនៅសិង្ហបុរី។ រូបថតឯកសារ៖ AFP/ttxvn

...

អ្នកដំណើរនៅអាកាសយានដ្ឋានអន្តរជាតិ Changi ប្រទេសសិង្ហបុរី ថ្ងៃទី 15 ខែមីនា ឆ្នាំ 2021។ រូបថត៖ AFP/ttxvn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print