ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ រដ្ឋបាលខណ្ឌសែនសុខប្រកាសពីដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ជូនកុមារ និងយុវវ័យ ដែមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំដែលមាននៅមណ្ឌលសុខចំនួន០៥ គឺ៖ មណ្ឌលសុខភាពទឹកថ្លា មណ្ឌលសុខភាពភ្នំពេញថ្មី មណ្ឌលសុខភាពក្រាំងធ្នង់ មណ្ឌលសុខភាពឃ្មួញ និងមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ។
យោងតាមផេកផ្លូវការរបស់រដ្ឋបាលខណ្ឌសែនសុខបានបង្ហោះអោយដឹងនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២នេះថា ដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ជូនកុមារ និងយុវវ័យ ដែមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ក្នុងភូមិសាស្ត្រខណ្ឌសែនសុខ រាជធានីភ្នំពេញ។គឺមានចំនួន០៥កន្លែងគឺទី១មណ្ឌលសុខភាពទឹកថ្លា។ទី២ មណ្ឌលសុខភាពភ្នំពេញថ្មី។ទី០៣ មណ្ឌលសុខភាពក្រាំងធ្នង់។ទី០៤ មណ្ឌលសុខភាពឃ្មួញ។ និងទី០៥មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ។ក្នុងនោះអាជ្ញាធរខណ្ឌក៏នាបអំពាវនាវនិងសូមអញ្ជើញឪពុកម្តាយរឺអាណាព្យាបាល នាំកូនៗដែលបានចាក់វ៉ាក់សាំងដូស៍ទី១ និងទី២រួចរាល់ មានគម្លាតរយៈពេលពី៤ខែឡើងទៅ ទៅទទួលវ៉ាក់សាំងនៅទីតាំងខាងលើអោយបានគ្រប់ៗគ្នា ដើម្បីបង្ការជំងឺកូវីដ-១៩៕
ដោយ៖ ចន្ទ លីហ្សា