លោក អែត សារិទ្ធិ អភិបាលរងក្រុងកំពតអញ្ជើញចុះត្រួតពនិត្យគម្រោងសាងសង់ផ្លូវបេតុងគមនាគមន៍

ចែករំលែក៖

ខេត្តកំពត ៖ នៅព្រឹកថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ លោក អែត សារិទ្ធិ អភិបាលរង នៃគណៈអភិបាលក្រុងកំពត រួមជាមួយលោក ស៊ីវ យុតចៅ សង្កាត់ក្រាំងអំពិល និងក្រុមការងារ បានចុះត្រួតពនិត្យគម្រោងសាងសង់ផ្លូវបេតុងគមនាគមន៍ ស្ថិតនៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត ។

យោងតាមរបាយការណ៍របស់រដ្ឋបាលក្រុងកំពតបានអោយដឹងថាគម្រោងសាងសង់ផ្លូវបេតុងគមនាគមន៍នោះ មានទំហំទទឹង ៧ម៉ែត្រ និងបណ្ដោយ ៤៤៥ម៉ែត្រ នឹងដាក់លូបង្ហូរទឹកសងខាងផ្លូវ មានទំហំមុខកាត់ ១ម៉ែត្រ ស្ថិតនៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត ។

បន្ទាប់ពីត្រួតពិនិត្យគម្រោងសាងសង់ផ្លូវរួចរាល់ លោកអភិបាលរងក្រុង លោកចៅសង្កាត់ រួមជាមួយក្រុមការងារ បាននាំយកគ្រឿងសំណង់ទៅជួសជុលផ្ទះជូនប្រជាពលរដ្ឋនៅភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រោមការឧបត្ថម្ភថវិការ ពីអនុសាខាកាកបាទក្រហមក្រុងកំពត ចំនួន ៦០០,០០០រៀល និងរដ្ឋបាលសង្កាត់ ចំនួន ២៦០,០០០រៀល ដោយទឹកប្រាក់សរុបចំនួន ៨៦០,០០០រៀល ៕

...

ដោយ៖ ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print