ចិនបន្តបិទទ្វារទីក្រុងមួយទៀត ក្រោយរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន៣រូប

ចែករំលែក៖

នៅថ្ងៃទី៤ខែមករា ឆ្នាំ២០២២ ទីក្រុង Yuzhou ខេត្ត Henan ដែលមានពលរដ្ឋជាង១លាននាក់ ត្រូវបានបិទទ្វារក្រោយពីរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន៣នាក់ ដោយមិនចេញអាការៈនោះឡើយ។ ក្រោយការរកឃើញអ្នកឆ្លងកូវីដ-១៩ទីក្រុងនេះក៏ត្រូវបានប្រកាសបិទទ្វារដូចទីក្រុង២ផ្សេងទៀតដែរ។ ចាប់តំាងពីមានវត្តមានកូវីដ-១៩ បំប្លែងថ្មីអូមីក្រុងមក ចិននៅតែបន្តអនុវត្តយុទ្ធសាស្ត្រ «Zero Covid -19 » ដោយបានសម្រេចបិទទីក្រុងដើម្បីទប់ស្កាត់ការឆ្លង ។ ប៉ុន្តែយុទ្ធសាស្ត្រគ្មានកូវីដ-១៩ កំពុងជួបបញ្ហាយ៉ាងខ្លាំង ក្នុងពេលដែលមានការប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ២០២២។ ទីក្រុង Yuzhou មានពលរដ្ឋជាង១,១៧លាននាក់ ស្ថិតនៅក្នុងខេត្តHenan បានប្រកាសបិទទីក្រុងតាំងពីយប់ថ្ងៃទី៣ខែមករា ក្រោយការរកឃើញករណីឆ្លងកូវីដ-១៩ចំនួន៣នាក់។ ពលរដ្ឋរស់នៅក្នុងទីក្រុងនេះមិនអាចចាកចេញពីទីក្រុងនេះឡើយ។ រាល់សកម្មភាពសាធារណៈនៅក្នុងទីក្រុងគឺត្រូវផ្អាកទាំងអស់ ក្នុងនោះមានរថយន្តក្រុង មជ្ឈមណ្ឌលផ្សារទំនើប តំបន់ទេសចរណ៍…។ កន្លងមកទីក្រុង Xi’an ដែលមានប្រជាជនចំនួន១៣លាននាក់ក៏ត្រូវបានបិទទ្វារអស់រយៈពេលជិត២ សប្តាហ៍ផងដែរ ដោយសារតែមានករណីឆ្លងកូវីដ-១៩ ច្រើនជាង 1,600នាក់ ចាប់តាំងពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០២១ ខណៈដែលប្រទេសចិនកំពុងត្រៀមរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងានៅខែក្រោយ៕ ដោយសាធី

...

រូបថត៖NDTV.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print