ខេត្តក្រចេះ៖ ក្នុងអំឡុងរយះពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គិតចាប់ពីថ្ងៃទី១៣-១៦ ខែមេសា គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងខេត្តក្រចេះ បានកើត មានចំនួន៥លើក ចំនួននេះ មានការកើនឡើងជាងឆ្នាំមុនចំនួន២លើក ក្នុងនោះបានបង្កឲ្យមនុស្សស្លាប់៤នាក់ របួសធ្ងន់៩នាក់ ស្រាល១៣នាក់។
គ្រោះថ្នាក់ចរាចរណ៍ទាំងនេះបានកើតឡើងនៅតាមបណ្តារស្រុក-ក្រុងរួមមាន ស្រុកស្នួល២លើក ស្រុកឆ្លូង ១លើក ស្រុកចិត្របុរី១លើកនិងក្រុងក្រចេះ១លើក។
នៅជុំវិញគ្រោះថ្នាក់ចរាចរណ៍នេះ ស្នងការរងកណ្តាលសណ្តាប់ធ្នាប់ខេត្ត លោកវរសេនីយ៍ឯក ហន ប៉ូច បានបញ្ជាក់អំពីមូលហេតុថា បណ្តាលមកពីការ បើរបរមិនគោរពសិទ្ឋអាទិភាពនិងការបើកបរលើសល្បឿនកំណត់៕
ដោយ៖ សហការី
...