អ្នកវិទ្យាសាស្ត្រនាំមុខនៅក្នុងប្រទេសអង់គ្លេសស្តីពីវ៉ាក់សាំង ប្រឆាំងកូវីដ-១៩ បានវាយតម្លៃថា ការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដូសទី៤គឺមិនសមស្របនៅឡើយ នៅលើពិភពលោក។ សាស្ត្រាចារ្យ Andrew Pollard ដែលជាអ្នកឯកទេសចូលរួមក្នុងការស្រាវជ្រាវនិងផលិតវ៉ាក់សាំង AstraZeneca និងជាប្រធានក្រុមស្រាវជ្រាវវ៉ាក់សាំង នៃមហាវិទ្យាល័យ Oxford(Oxford Vaccine Group) បានបង្ហាញពីទស្សនៈរបស់ខ្លួនមិនគាំទ្រអង់គ្លេសចាក់វ៉ាក់សាំងដូសទី៤ជូនពលរដ្ឋ ដើរតាមយុទ្ធសាស្ត្រចាក់វ៉ាក់សាំង ដូសទី៤របស់ប្រទេសអុីស្រាអែល។ លោក Andrew Pollard បានបញ្ជាក់ទៀតថា ការចាក់ដូសជំរុញគឺជារឿងមិនសមស្របសម្រាប់មនុស្សទូទៅ គឺអាចចាក់បានចំពោះបុគ្គលងាយរងគ្រោះ ក្នុងនោះមានមនុស្សចាស់ អ្នកដែលមានអង់បដិប្រាណការពារទាប។ លោក Andrew Pollardបានបញ្ជាក់ទៀតថា «ការចាក់វ៉ាក់សាំងរំលឹកឡើងវិញរាល់៦ខែម្តងគឺជាការបង់ខាតយ៉ាងច្រើន ហើយមិនស្ថិតស្ថេរ និងមិនចាំបាច់នោះឡើយ៕ ដោយសាធី
រូបថត៖THX/VNA.