ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់ពីប្រជាពលរដ្ឋបានរាយការណ៍ថា បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទ្ទុះកប់ក្នុងដីចម្ការក្នុងភូមិ ឃុំមួយចំនួនរបស់ពួកគាត់ នៅវេលាមោង៤និង៣០នាទីរសៀលថ្ងៃអង្គារ ទី០៤ ខែមករា ឆ្នាំ២០២២កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច បានសហការជាមួយកម្លាំងមជ្ឈមណ្ឌលកំចាត់មីនសុីម៉ាក់ CMAC ចុះទៅពិនិត្យនិងយកគ្រាប់ទាំងនោះទៅកម្ទេចចោលនៅកន្លែងមានសុវត្ថិភាព។
មន្រ្តី ស៊ីម៉ាក់បានឲ្យដឹងថា គ្រាប់រំសេវទាំងនោះ ជាប្រភេទគ្រាប់ចាស់ៗ មិនទាន់ផ្ទុះបន្សល់ទុកតាំងពីសម័យសង្រ្គាមមានទាំងអស់ចំនួន ០៨គ្រាប់ ជាប្រភេទ ៖
១-គ្រាប់កាំភ្លើងផ្លោង ៦០ ម.ម ចំនួន ០២គ្រាប់
២.ក្បាលគ្រាប់ ៦០ ម.ម ចំនួន ០២គ្រាប់
៣. គ្រាប់ ៧៦ម.ម ចំនួន ០២គ្រាប់
៤.គ្រាប់PGZ ចំនួន ០១គ្រាប់
និង៥. គ្រាប់ផ្លោងទំហំ ១០៥ម.ម ចំនួន ០១គ្រាប់។
សមត្ថកិច្ចមូលដ្ឋានបានកោតសរសើរចំពោះប្រជាពលរដ្ឋដែលបានឃើញគ្រាប់យុទ្ឌភ័ណ្ឌមិនទាន់ផ្ទុះមិនយកដៃប៉ះពាល់ហើយសុខចិត្តរត់ទៅរាយការណ៍ប្រាប់សមត្ថកិច្ចនិងក្រុមជំនាញមកយកទៅកម្ទេចចោលតាមលក្ខណ:បច្ចេកទេស។ជាមួយនេះសមត្ថកិច្ចមូលដ្ឋានបានអំពាវនាវដល់ប្រជាពលរដ្ឋប្រសិនបើប្រទះឃើញអាវុធយុទ្ធភ័ណ្ឌឬគ្រាប់រំសេវមិនទាន់ផ្ទុះសូមកុំប៉ះពាល់ឲ្យសោះ។សូមបងប្អូនប្រញាប់ទៅរាយការណ៍ដល់រដ្ឋអំណាចមូលដ្ឋាននៅជិតទីតាំងងាយស្រួលរដ្ឋអំណាចរាយការណ៍ប្រាប់ក្រុមជំនាញទៅយកមកកម្ទេចចោលជៀសផុតពីគ្រោះថ្នាក់ជាយថាហេតុ៕