កូរ៉េខាងជើងបាញ់មីស៊ីលចូលទៅកាន់សមុទ្រជប៉ុន

ចែករំលែក៖

គណៈបញ្ជាការកម្លាំងទាហានចម្រុះអាមេរិក JCS បានប្រកាសព័ត៌មានស្តីពីករណីបាញ់មីស៊ីលថ្មីបំផុតរបស់កូរ៉េខាងជើងចូលទៅកាន់ដែនសមុទ្រជប៉ុន។ កម្លាំងទាហានកូរ៉េខាងត្បូងបានប្រកាសថា នៅព្រឹកថ្ងៃទី៥ខែមករា កូរ៉េខាងជើងបានបាញ់មីសុីលចូលទៅកាន់ដែនសមុទ្រជប៉ុន។ គណៈបញ្ជាការកម្លាំងទាហានចម្រុះកូរ៉េខាងត្បូង អាមេរិក JCS មិនបានផ្តល់ព័ត៌មានលម្អិតស្តីពីការបាញ់មីស៊ីលនោះឡើយ។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលជប៉ុននៅព្រឹកថ្ងៃទី៥ខែមករា បានប្រកាសថា កូរ៉េខាងជើងបានបាញ់មីស៊ីលចូលមកកាន់តំបន់សមុទ្រនៅភាគខាងកើតប្រទេសជប៉ុន។ នេះគឺជាការណីបាញ់មីស៊ីលដំបូងបង្អស់របស់កូរ៉េខាងជើងនៅក្នុងឆ្នាំ២០២២ ហើយការបាញ់មីស៊ីលខាងលើកើតឡើងក្រោយពេលមេដឹកនាំ គីម ជុងអ៊ុនបានសន្យាបន្តអភិវឌ្ឍន៍កម្លាំងសព្វាវុធដើម្បីទប់ទល់ស្ថានភាពពិភពលោកអាចធ្លាក់ក្នុងអសន្តិសុខ៕ ដោយសាធី

...

រូបថត៖ AFP/VNA.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print