ខេត្តបន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះដឹកនាំយុទ្ធនាការដាំដើមឈើឡើងវិញ នៅតំបន់៣ផ្ទៃដីជាប់បឹងទន្លេសាប(ជាលើកទី៣ ) ក្នុងភូមិសាស្ត្រឃុំប្រាសាទ និងមួយផ្នែកនៃឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នាថ្ងៃពុធទី៥ ខែមករា ឆ្នាំ២០២២នេះ។
អភិបាលខេត្តបន្ទាយមានជ័យ សូមអរគុណ ចំពោះការចូលរួមយ៉ាងសស្រាក់សស្រាំរបស់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ មន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធទាំងអស់ អាជ្ញាធរដែនដីគ្រប់ថ្នាក់ យុវជន ដើម្បីរួមចំណែកដាំឈើឡើងវិញការពារធនធានធម្មជាតិ ព្រៃលិចទឹកសាបរបស់យើង តាមអនុសាសន៍ណែនាំដ៍ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
នៅក្នុងការបើកយុទ្ធនាការដាំកូនឈើឡើងវិញនះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ការដាំកូនឈើឡើងវិញនៅថ្ងៃនេះ គឺដើម្បីបង្ហាញពីការចូលរួមទាំងអស់គ្នាក្នុងការចូលរួមទប់ស្កាត់ការកាប់ទន្ទ្រានខុសច្បាប់ដីតំបន់៣ ដីព្រៃលិចទឹកបឹងទន្លេសាប ហើយយើងមិនមែនដាំតែពេលនេះទេ គឺស្រុក២ ដែលរងការកាប់ទន្រ្ទានខុសច្បាប់ គឺព្រះនេត្រព្រះ ស្រុកមង្គលបូរី នឹងបន្តដាំបន្ថែមទៀត ទាំងក្រុមការងារខេត្តទទួលបន្ទុកស្រុក និងអាជ្ញាស្រុកសាមុី ត្រូវទទួលខុសត្រូវក្នុងការដាំ និងថែទាំបន្ត។
ជាក់ស្ដែង ចំពោះការដាំឈើជាលើកទី៣នេះ មានអ្នកចូលរួមពីមន្ទីរ អង្គភាព ក្រុង/ស្រុក
មហាជន យុវជនសរុប ២៧៨នាក់
១.ដើមរាំងទឹកចំនួន ៦០០ ដើម
២.ដើមឬស្សី៦៥០ ដើម
៣.គ្រាបត្នោត ៣៤០០ គ្រាប់៕
ដោយ៖សហការី