សមត្ថកិច្ច​ ចុះឃាត់ខ្លួន​គ្រូពេទ្យ​ និងជំនួយការ​៤នាក់​ នៅមជ្ឈមណ្ឌល​កែសម្ផស្ស​”ផ្ការំដួល”(មានវីដេអូ)

ចែករំលែក៖

ភ្នំពេញ៖ ទីតាំង​មជ្ឈមណ្ឌល​កែសម្ផស្សយីហោ”​ផ្ការំដួល​”​​ ដែល​មាន​ទីតាំង​ ស្ថិត​នៅ​ក្នុង​តំបន់​បឹង​កក់​ ផ្លូវលេខ​ R8 សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​ ត្រូវ​បាន​កម្លាំង​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែង​ក្លាយ​ ចុះ​ត្រួតពិនិត្យ​​ និងឃាត់​ខ្លួន​គ្រូពេទ្យ​និង​ជំនួយការ​ទាំង៤នាក់​ កាលពីវេលា​ម៉ោង៧យប់​ ថ្ងៃទី​០៥ ខែមករា ឆ្នាំ២០២២​ ដោយ​តាមពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ​ដែល​បានមក​កែ​សម្ផស្ស​កន្លង​មក​ ហើយ​មជ្ឈមណ្ឌល​កែសម្ផស្សនេះ​ គ្មាន​ការទទួលខុសត្រូវ​។

បេី​យោង​តាមប្រភពព័ត៌មានពី​មន្រ្តីនគរបាលមូលដ្ឋាន​ បានឱ្យដឹងថា​ នៅក្នុងការ​ចុះ​ឃាត់​ខ្លួន​នេះ ក៏​ឃើញ​មាន​វត្តមាន មេធាវី​ជា​ច្រើន​រូប ចុះមក​ដល់ទី​តាំង​បង្ក្រាប​ និង​ត្រួតពិនិត្យ ដើម្បី​ធានា​ខ្លួន​បុគ្គលិក​ទាំងអស់​នៅក្នុង​ទីតាំង មជ្ឈមណ្ឌល​កែ​សម្ផស្ស យីហោ ផ្ការំដួល ដោយមាន​ការ​មិន​ឯកភាព​គ្នា ទើប​ពន្យារ​ពេល​ក្នុង​ការ​បន្ត​នីតិវិធី។​ រហូត​ដល់​វេលា​ម៉ោង​០៧​យប់​ថ្ងៃ​ដដែល ទើប​មានការ​សម្របសម្រួល​គ្នា រវាង​កម្លាំង​នគរបាល​គណៈកម្មាធិកា​រ ប្រយុទ្ធ ប្រឆាំងផលិតផលក្លែងក្លាយ​របស់​ក្រសួងមហាផ្ទៃ និង​មេធាវី ដោយ​ឃាត់ខ្លួន​តែ​មនុស្ស​ប្រុស​ស្រី​ចំនួន​០៤​នាក់​(​ប្រុស​០២​នាក់​) ប៉ុណ្ណោះ​ដែល​ជា ពេទ្យ​និង​ជំនួយការ ដើម្បី​បញ្ជូន​ខ្លួន​ទៅ​ក្រសួងមហាផ្ទៃ​ធ្វើការ​សាកសួរ​។

គួរបញ្ជាក់ថា​ ក្នុងប្រតិបត្តិការនោះ​ដែរ​ ចំពោះ​បុគ្គលិក​នារីៗ​ជាង​១០​នាក់​បន្ថែមទៀត​ ត្រូវ​បាន​ក្រុម​មេធាវី​ធ្វើការ​ធានា​ខ្លួន​ឲ្យ​ស្នាក់នៅ​ទីតាំង​មជ្ឈមណ្ឌល​កែ​សម្ផស្ស យីហោ “ផ្ការំដួល” ជា​បណ្ដោះអាសន្ន​ដើម្បី​បន្ត​នីតិវិធី៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print