ខេត្តបន្ទាយមានជ័យៈដីព្រៃលិចទឹកក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ មានប្រវែង៤២គ.ម មានផ្ទៃដី១ម៉ឺនជិត៣ពាន់ហិកតា ផ្ទៃដីត្រូវបានទន្ទ្រានជាកម្មសិទ្ធ សរុប ៥,៣៥០ហិតា លើ២ឃុំ គឺឃុំប្រាសាទនិងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះនេះតាមការលើកឡើងលោកអភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រីៈនៅព្រឹកថ្ងៃទី០៦ខែមករា ឆ្នាំ២០២២ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ ដែលមានការចូលរួមពីសំណាក់ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សានិងមន្ត្រីជាច្រើនរួប។
ឯកឧត្តមបានបញ្ជាក់ថាៈស្រុកមង្គលបូរី ឃុំសំបួរមិនមានការកាប់គាស់រុករានទន្ទ្រានព្រៃលិចទឹកពីសំណាក់ក្រុមអ្នកមានលុយនោះទេ
។ដោយឡែកពាក់ព័ន្ធការងារដីព្រៃលិចទឹកតំបន់៣បឹងទន្លេសាប ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់បន្ថែមថា៖ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ មានប្រវែងជាប់៤២គ.ម ដែមានផ្ទៃដីជិត១ម៉ឺន៣ពាន់ហិកតា បើយោងតាមរបាយការណ៍ខាងជលផលនិងនៃមន្ទីរកសិកម្ម ដែលបានគ្រប់គ្រងបានបង្ហាញថា ការកាប់ទន្ទ្រានសរុបចំនួន៥,៣៥០ហិកតា ក្នុងនោះលើឃុំចំនួន០២ គឺ ឃុំ ភ្នំលៀបនិងឃុំប្រាសាទ នៅក្នុងស្រុកព្រះនេត្រព្រះ ហើយដីព្រៃលិចទឹកនេះ មានពាក់ព័ន្ធចំនួន០២ ស្រុក គឺព្រះនេត្រព្រះនិងស្រុកមង្គលបូរី ។ប៉ុន្តែបើតាមការ ស្រាវជ្រាវ នៅឃុំសំបួរស្រុកមង្គលបូរី គឺមិនមានការទន្ទ្រាននោះទេ ។
ឯកឧត្តមបានបញ្ជាក់ទៀតថា៖ប្រជាពលរដ្ឋដែលបានទន្ទ្រាននោះ បានប្រល់ជូនរដ្ឋវិញ ចំនួន៦៥១គ្រួសារ ស្មើផ្ទៃចំនួន៤,២៦២.៦៧ហិតា ។មួយវិញទៀតក្នុងផ្ទៃដី៥,៣៥០ហិតានោះ គឺមួយផ្នែកនៅផ្ទអាងខាងខេត្តបាត់ដំបងគេគ្របដណ្តប់យក ដែលបច្ចុប្បន្នខេត្តបន្ទាយមានជ័យ អាចថាជាង៤,០០០ហិកតាប៉ុណ្ណោះឥឡូនវនេះមន្ទីរសុរិយោដីនិងសំណង់និងជលផលកំពុងផ្ទៀផ្ទាត់ឡើងវិញ ។ចំពោះការដាំបង្គោលឆ្នាំ២០១១ក្នុងផ្ទៃដី៤២គ.ម មានបង្គោលប្រមាណជា២៦ដើមនិងកន្លែងខ្លះ០៥គ.ម បង្គោល១ដើមខ្លះទៀត១០គ.មមានបង្គោល១ដើម។តែបច្ចុប្បន្នមន្ទីរធនធានទឹកកំពុងបន្តអនុវត្តដាំបង្គោលបន្ថែមទៀតជិត១០០បង្គោល ដែលអាជ្អាធរទន្លេសាបបានប្រគល់ឲ្យ បើទោះជួបការលំបាកក៏មន្ទីរកំពុងប្រឹងប្រែងធ្វើឲ្យបានរួចរាល់ និងចុះវាស់វែងដីដើម្បីធ្វើបញ្ជីគ្រប់គ្រងប្រគល់កម្មសិទ្ធិជូនរដ្ឋវិញ ដែលរៀបចំដោយមន្ទីររៀបចំដែនដីនិងសុរិយោដី សហការជាមួយជលផលនៃមន្ទីរកសិកម្ម អាជ្ញាធរដែនដីនិងប្រជាពលរដ្ឋ ដែលគាត់ធ្លាប់អាស្រ័យផលពីមុនមក ដែលយើងបានអនុវត្តចប់នៅភូមិកំពង់ក្រសាំងនិងបន្តអនុវត្តភូមិពាក់ព័ន្ធ។ចំពោះសកម្មភាពដាំកូនឈើលើដីដែលរងនូវការកាប់ទន្ទ្រាននោះគឺបានអនុវត្តចំនួន០៣លើកមកហើយ ដែលក្នុងនោះ ដាំប្ញស្សីបានចំនួន២,៥១០ដើម,ដើមរាំងទឹកចំនួន២,៨៨០ដើម,គ្រាប់ត្នោត២,៥៦០ដើមនិងដើមរំដេញចំនួន៦០០ដើម។វណ្ណា