ប្រទេសឡាវ៖ នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦នេះប្រតិភូគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដឹកនាំដោយ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានកំពុងបំពេញទស្សនៈកិច្ចផ្លូវការនៅទីក្រុងវៀងច័ន្ទប្រទេសឡាវ ក្នុងគោលបំណងស្វែងយល់និងការផ្លាស់ប្តូរបទពិសោធន៍រវាងគណៈកម្មាធិការជាតិអូឡាំពិកឡាវនិងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ស្តីពីការរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣នេះបើយោងតាមគេហទំព័រផ្លូវការរបស់NOCC បានបង្ហោះពីសកម្មភាពនៃដំណើរទស្សនៈកិច្ចរបស់ក្រុមប្រតិភូកម្ពុជា។
គួររំលឹកថា ប្រទេសឡាវធ្លាប់ធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមកាលពីឆ្នាំ២០០៩ ក្នុងនោះ ភាគីទាំង២ក៏បានពិភាក្សាគ្នាអំពីការចុះអនុស្សារណៈយោគយល់គ្នា (MOU) ផងដែរ៕
ដោយ៖ សារីម
...