បុគ្គលិកភោជនីយដ្ឋាន ស៊ាវស៊ាវ លេីកបដាទាមទារតវ៉ា​ ក្រោយម្ចាស់ហាងបានបពា្ឃប់ការងារពួកគាត់ ព្រោះបង្ខំអោយពួកគាត់ធ្វេីការថ្ងៃចូលឆ្នាំ

ចែករំលែក៖

ភ្នំពេញ​ ៈ​ កាលពីវេលាម៉ោង៤រសៀលថ្ងៃទី១៨​ខែមេសា​ ឆ្នាំ២០១៦​ មានករណីបុគ្គលិកភោជនីយដ្ឋាន ស៊ាវស៊ាវ ចំនួន១៤នាក់ ប្រុស៦នាក់ ស្រី៨នាក់បានលេីកបដាទៀមទាតវ៉ា​ នៅចំនុចផ្លូវ២០៨៊កែងព្រះមុន្នីវង្ស សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។

បើតាមប្រភពព័ត៍មានពីបុគ្គលិកទាំងអស់នោះ​ បានឲ្យដឹងថាៈ​ មូល​ហេតុនៃការតវ៉ានេះ គឺម្ចាស់ភោជនីដ្ឋានខាងលើបានបពា្ឃប់ការងារពួកគាត់ ដោយម្ចាស់ហាងបង្ខំអោយពួកគាត់ធ្វេីការថ្ងៃចូលឆ្នាំ ប៉ុន្តែពួកគាត់មិនព្រមហេីយក៏បាននាំគ្នាឈប់ រហូតដល់ក្រោយចូលឆ្នាំទេីបពួកគាត់ចូលធ្វេីការវិញ ប៉ុន្តែម្ចាស់ហាងមិនព្រមទទួលអោយធ្វេីការទៀតទេ ហេីយក៏មិនបេីកប្រាក់ខែអោយដែរ។
ដូច្នេះពួកគាត់ក៏សំនូមពរៈ អោយម្ចាស់ហាងបេីកប្រាក់ខែអោយគ្រប់បុគ្គលិកទាំងអស់ដែលម្ចាស់ហាងបានបញ្ឈប់ការងារ ប៉ុន្តែថៅកែជនជាតិចិននោះគ្មានដំណោះស្រាយអោយពួកគាត់ឡេីយ៕​

image image image

ដោយ​ ស​ ដារ៉ា

...

111image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print