រដ្ឋបាលខេត្ត​សៀមរាប​ ជូនដំណឹង ស្តីពីយុទ្ធនាការចាក់វ៉ក់សាំងកូវីដ-១៩ ជូសទី៣ (ដូសជំរុញ)សម្រាប់ ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង និងអាយុ១២ឆ្នាំ ដល់ក្រោមអាយុ១៨ឆ្នាំ

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​រដ្ឋបាលខេត្ត​សៀមរាប​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​០៧​ ខែមករា​ ឆ្នាំ​២០២២នេះ​ បានចេញសេចក្តីជូនដំណឹង ស្តីពីយុទ្ធនាការចាក់វ៉ក់សាំងកូវីដ-១៩ ជូសទី៣ (ដូសជំរុញ)សម្រាប់ ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបដែលមានអាយុ១៨ឆ្នាំឡើង និងអាយុ១២ឆ្នាំ ដល់ក្រោមអាយុ១៨ឆ្នាំ ។

រដ្ឋបាលខេត្ត នឹងរៀបចំយុទ្ធនាការ ចាក់វ៉ាក់សាំងដូសទី៣ (ដូសជំរុញ) សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តដែលមានអាយុ១៨ឆ្នាំឡើង និងអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ និងមានគម្លាតនៃការចាក់ពីដូសទី២រយៈពេល៤ខែ-៦ខែ។

គួរបញ្ជាក់ថា​ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២​ មានដូចខាងក្រោម​៖
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០១,៦០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,១៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៥,៣៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១០១,១៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៨៩,២៥% ៕ដោយ​៖​ស​ តារា​

សូមអានព័ត៍មានលម្អិតនៅក្នុង​ សេចក្តីជូនដំណឹងដូចខាងក្រោម៖

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print