លោក​ ជា​ សុមេធី​៖ យុវជនជំនាន់ក្រោយទាំងអស់គួរចងចាំថាថៃ្ងជ័យជម្នះ៧មករាគឺជាថៃ្ងប្រវត្តិសាស្រ្ត

ចែករំលែក៖

ភ្នំពេញ​៖​ បើតាមការ​បញ្ជាក់​ពី​លោក​ ជា​ សុមេធី​ អភិបាល​នៃ​គណៈអភិបាលខេត្តព្រៃវែង​ ដែលបានបង្ហោះនៅលេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្ទាល់ខ្លួន​របស់លោកនៅព្រឹក​ថ្ងៃ​សុក្រ​ទី​០៧​ ខែមករា​ ឆ្នាំ​២០២២នេះ​ ដោយ​បាន​អបអរសាទរ ទិវាបុណ្យជ័យជម្នះ៧មករា ១៩៧៩-៧មករា ២០២២ ខួបលើកទី៤៣​។ លោក​បាន គូសបញ្ជាក់​ថា៖ “ខ្ញុំបាទ សូមរម្លឹកដល់យុវជនជំនាន់ក្រោយទាំងអស់ គួរចងចាំថាថៃ្ងជ័យជម្នះ៧មករាគឺជាថៃ្ងប្រវត្តិសាស្រ្ត ដែលប្រជាជនកម្ពុជាបានរួចផុតពីការកាប់សម្លាប់នៃរបបខ្មែរក្រហមដ៏ជូរចត់ និងមានជីវិតថ្មីជាលើកទី២”។

គុណបំណាច់នៃថៃ្ងជ័យជម្នះ ៧មករា បានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសង្រ្គាមរ៊ាំរ៉ៃ រាប់ទសវត្សរ៍ ការបែកបាក់ជាតិ ការបែងចែកទឹកដីឱ្យក្លាយជាប្រទេសមួយដែលមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍតាំងពីបាតដៃទទេរហូតដល់មានការរីកចម្រើនលើគ្រប់វិស័យ និងធ្វើឱ្យប្រជាជនមានជីវភាពធូរធារ និងមានកំណើនសេដ្ឋកិច្ចកើនឡើងឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំមកដល់បច្ចុប្បន្ននេះដែលធ្វើឱ្យប្រទេសលើពិភពលោកមានការកោតសរសើរគ្រប់ៗគ្នា។

លោក​ ជា​ សុមេធី​ បានបន្ថែមថា​ សាជាថ្មីម្តងទៀត ខ្ញុំបាទ​ក៏ដូចជាយុវជនជំនាន់ក្រោយផ្សេងទៀត សូមប្តេជ្ញាចិត្តរួមសាមគ្គីគ្នា ការពារឱ្យបានរឹងមាំស្ថិតស្ថេរ និងរីកចម្រើនថែមទៀតនូវសមិទ្ធផល ៧មករា និងប្តេជ្ញាបន្តអនុវត្តឱ្យបានជោគជ័យនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោហ៊ុនសែន ជាប្រមុខដឹកនាំ៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print