កីឡាករលំដាប់លេខ២ពិភពលោក Daniil Medvedev បានផ្តួលកីឡាករអុីតាលី Matteo Berrettini ក្នុងវិញ្ញាសាឯកត្តជន ហើយបន្ទាប់មកបានត្រលប់ទៅទីលានប្រកួតវិញដើម្បីដណ្តើមយកជ័យក្នុងការប្រកួត និងជួយក្រុមការពារតំណែងជើងឯករុស្ស៊ីទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកម្មវិធីATP Cup កាលពីថ្ងៃព្រហស្បតិ៍ ទី៦ មករា។
កីឡាករសញ្ជាតិប្រទេសរុស្សីរូបនេះបានបាត់មុខមួយរយៈ ហើយបានបង្ហាញខ្លួនក្នុងការប្រកួតដែលមានតម្លៃ១០លានដុល្លារដោយគ្មានកីឡាករAndrey Rublev ចំណាត់ថ្នាក់ទី៥ និងកីឡាករលេខ១៨ពិភពលោក Aslan Karatsev បន្ទាប់ពីអ្នកទាំងពីរបានធ្វើតេស្តវិជ្ជមាន COVID-19 ក្នុងការនាំមុខក្នុងព្រឹត្តិការណ៍ប្រកួតជាក្រុម។
នៅក្នុងការប្រកួតចុងក្រោយនៃពូល B ក្រុមអុីតាលីបាននាំមុខតាមរយៈការឈ្នះ៧-៦ (៦) ៦-៣ របស់ Jannik Sinner លើ Roman Safiullin ប៉ុន្តែ Medvedev បានរារាំងការវាយបកពីកីឡាករលំដាប់លេខ៧ពិភពលោក និងក្រុមចុងក្រោយ Wimbledon Berrettini ដើម្បីឈ្នះក្នុងលទ្ធផល ៦-២៦-៧(៥) ៦-៤។
កីឡាករ Medvedev ដែលជាម្ចាស់ជើងឯក US Open បាននិយាយថា “ការប្រកួតដំបូងដែលខ្ញុំគ្រប់គ្រង ហើយវាជារឿងពិបាក ពីព្រោះអ្នកគិតថាអ្វីៗនឹងបន្តទៅមុខ ប៉ុន្តែវាមិនដូច្នោះទេនៅពេលអ្នកឈរលើកំពូលកីឡាករទាំង១០”។
កីឡាករទាំង៤រូបរបស់រុស្ស៊ីបានវិលត្រឡប់មកវិញសម្រាប់ការប្រកួតជាគូនៅលើទីលាន Ken Rosewall ហើយ Medvedev និង Safiullin បានយកឈ្នះគូប្រកួតដោយទទួលបានការប្រកួតចុងក្រោយក្នុងលទ្ធផល ៧-៥៤-៦ ១០-៥។
ពានរង្វាន់ ATP Cup ឆ្នាំនេះមានក្រុមចំនួន១៦ដោយក្រុមឈ្នះទាំង៤បានបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ក្រុមប៉ូឡូញនឹងជួបជាមួយក្រុមអេស្ប៉ាញក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រថ្ងៃសៅរ៍នេះ ហើយក្រុមរុស្ស៊ីដែលបានយកឈ្នះអ៊ីតាលីក្នុងវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ឆ្នាំមុននឹងជួបក្រុមឈ្នះមកពីពូល C នៅថ្ងៃសៅរ៍នេះដែរ។
ក្នុងការប្រកួតជាក្រុមគូផ្សេងទៀតគឺកីឡាករ Daniel Evans និង Jamie Murray បានផ្តួលក្រុមអាមេរិកដែលមានកីឡាករ Taylor Fritz និង John Isner ក្នុងលទ្ធផល ៦-៧(៣) ៧-៥ ១០-៨ ហើយលទ្ធផលនេះផ្តល់ឱ្យក្រុមមកពីចក្រភពអង់គ្លេសនូវជ័យជម្នះនិងរក្សាក្តីសង្ឃឹមរបស់ពួកគេក្នុងការឈ្នះក្រុមផ្សេងទៀត៕
(រូបភាព ៖ channelnewsasia.com)