បុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តបុកម៉ូតូពីក្រោយដួលអូសជិត ៥០ម៉ែត្របណ្តាលឱ្យបុរសពីរនាក់រងរបួសពេញខ្លួន

ចែករំលែក៖

ភ្នំពេញ: បុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រាជោកជាំបានបើករថយន្តតូយ៉ូតាព្រូសជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹងដួលអូសជិត៥០ម៉ែត្រ បណ្តាលឱ្យបុរសពីរនាក់រងរបួសដៃជើងពេញខ្លួន។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ នៅចំណុចលើស្ពានអាកាស៥ មករា តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1AC-7128 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច។ លុះបើកមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តតូយ៉ូតាព្រូសមួយគ្រឿងពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2BL-1658បើកបរដោយបុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រាខ្លាំង ធ្វើដំណើរមកពីក្រោយបុកម៉ូតូពេញទំហឹងបណ្ដាលឱ្យម៉ូតូដួលអូសទៅមុខជិត ៥០ម៉ែត្រ ចំណែកបុរសពីរនាក់ដែលជិះម៉ូតូបានរងរបួសដៃជើងយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានលេចមុខបុរសម្នាក់អះអាងថាជាអ្នកតំណាងខាងឱ្យភាគីខាងរថយន្តបង្ក បានមកធ្វើការសម្រុះសម្រួលជាមួយភាគីរងគ្រោះ។ បន្ទាប់មកខាងភាគីរងគ្រោះបានទារសំណងចំនួន១០០០ ដុល្លារ ដោយខាងភាគីបង្កយល់ព្រមតាមសំណើរដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print