គូស្នេហ៍អ្នកសិល្បៈ៥គូនេះទោះផ្អែមល្ហែមខ្លាំងយ៉ាងណាក៏នៅតែបែកគ្នាទាល់តែបាន

ចែករំលែក៖

ភ្នំពេញ៖ កន្លងទៅទស្សនិកជនធ្លាប់ចាត់ទុកថា គូស្នេហ៍ជាអ្នកសិល្បៈដូចគ្នា គឺមានភាពផុយស្រួយខ្លាំង បើទោះបីជាអ្នកសិល្បៈជាច្រើនក៏សាងសុភមង្កលបានយ៉ាងរឹងមាំក៏ដោយ។ ខាងក្រោមនេះគឺជាគូស្នេហ៍អ្នកសិល្បៈ៥គូដែលប្រកាសចំណងស្នេហ៍ដោយបើកចំហរប៉ុន្តែត្រូវបានដើរដល់ផ្លូវទាល់៖
ទី១ ឈឹម សក្កដា និង ពេជ្រ សោភា។ ចំណងស្នេហា៥ឆ្នាំ របស់ ពេជ្រ សោភា និង ឆឹម សក្កដា បានដល់ផ្លូវទាល់ ដោយពាក្យឌឺដងគ្នាផ្ទួនៗ។ ស្នេហានេះបានដល់ទីបញ្ចប់ដែលមុននេះក៏មានការលើកឡើងថាមានអ្នកទី៣ចូលជ្រៀតជ្រែកនោះតែម្តង។ មិនទាន់មានការបកស្រាយច្បាស់លាស់មែនជុំវិញរឿងរ៉ាវស្នេហារបស់សិល្បករមួយមួយគូនេះដែលទើបតែបែកធ្លាយនៅដើមខែមករា ឆ្នាំ២០២២ នេះ ។ ការបញ្ចេញសំណេរនេះថ្មីៗក្តៅៗក្រោយពីនាងទើបនឹងបង្ហោះសារប្លែកៗនេះ ពេជ្រ សោភា បានបញ្ចេញវីដេអូ និងរូបថតស្និទ្ធស្នាលជាមួយបុរសម្នាក់នៅលើទឹកដីអង្គរ ខេត្ដសៀមរាប ដោយគេសង្ស័យថាបុរសម្នាក់នោះ គឺជាអនាគតស្វាមីរបស់នាង គឺមិនមែនលោក ឆឹម សក្កដា ដែលធ្លាប់តែមានទំនាក់ទំនងស្នេហាយ៉ាងស្អិតរមួតជាច្រើនឆ្នាំមកហើយនោះទេ។
ទី២តារាចម្រៀង ហេង ពិទូ និងតារាសម្តែង ហ្វីយ៉ាតា។ ធ្លាប់តែផ្អែមល្ហែមចាក់ទឹកមិនលេចបានមួយខ្យល់ ហេង ពិទូបាន ប្រកាសបែកស្នេហ៍ជាមួយ ហ្វីយ៉ាតា ហើយព្រោះតែរឿងក្បត់គ្នា។ ដែលដំណឹងនេះធ្វើឲ្យអ្នកគាំទ្រពួកគេស្ទើតែមិនជឿ។ តារាចម្រៀងហេង ពិទូបានលើកឡើងចំៗឥតលាក់លៀមថា លោកលួចទាក់ទងមនុស្សស្រីផ្សេង និងទោសសំរាប់កំហុសធ្ងន់មួយនេះ ។ ក្រោយមកទើបហ្វីយ៉ាតាទម្លាយដែរថា គឺនាងបានតាមទាន់រឿងរ៉ាវស្នេហាត្រីកោណកោណនេះហើយទុកឲ្យហេងពិទូជាអ្នកប្រកាសសុំទោសនាងដើម្បីជាថ្នូរទៅនឹងការមិនទម្លាយរឿងពិតនោះ។
ទី៣តារាចម្រៀង នាយចឺម និងតារាសម្តែងសិចស៊ីកញ្ញា ហ្វាហ្វា។ ដំណឹងបែកស្នេហ៍រវាងតារាចម្រៀង នាយចឺម និង ហ្វាហ្វា បានធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលកាលពីពាក់កណ្តាលខែតុលាឆ្នាំ ២០២១ព្រោះតែកន្លងទៅអ្នកទាំងពីរបានបង្ហាញភាពច្បាស់លាស់នឹងគ្នាដោយមានចាស់ទុំទាំងសងខាងដឹងលឺ។ ដំណឹងនេះបានកើតមានឡើងក្រោយពីនាយចឺម បានបង្ហាញដោយបើកចំហរចំណងស្នេហ៍ថ្មីនិងតារាសម្តែង មេម៉ាយកូន១អ្នកនាង សេង សុខឃីម ធ្វើឲ្យគេ ស្រឡាំងកាំង។ ចែកផ្លូវគ្នាដើរកណ្តាលទី រហូតមានអ្នកខ្លះលើកឡើងថា ហ្វាហ្វាទំនងជាខូចចិត្តស្អិតទ្រូងមិនតិចទេ ផ្ទុយទៅវិញនាង ថែមទាំងបង្ហាញអារម្មណ៍ស្រស់ស្រាយ និងបានបង្ហាញភាពសិចស៊ីខ្លាំងលើសដើម ។

ទី៤គឺចំណងស្នេហ៍រវាងតារាចម្រៀង ទិត្យ សុធារី និងតារាហ្វេសប៊ុក ជនិន្ទ្រ អារុណរស្មី។ ករណីនេះបានផ្ទុះឡើងកាលពីអំឡុងចុងខែសីហាឆ្នាំ ២០២១។ បើទោះបីជាវ័យស្នេហាផ្អែមល្ហែមនេះមានត្រឹម៣ខែមែន ប៉ុន្តែមុនពេលបែកគ្នាពួកគេបានបង្ហាញភាពផ្អែមល្ហែមខ្លាំង រហូតមានការឆ្លើយឆ្លងជាពាក្យសម្តីផ្លែផ្កាឲ្យគ្នាថែមទៀតផង រហូតចុងក្រោយភាគីខាងប្រុសបានសម្រេចចិត្តកាត់ចិត្ត ដោយការLive វីដេអូកោរសក់ទាំងបង្ហាញអារម្មណ៍ឈឺចាប់ធ្វើឲ្យផ្អើលអស់អ្នកគាំទ្រនាពេលនោះ៕
ទី៥៖តារាសម្តែង លោក អេដ វីន និងអ្នកនាង សុទ្ធ បញ្ចកា៖ អ្នកទាំងពីរបានប្រកាសចំណងស្នេហាដោយបើកចំហរ និងបានរួមរស់នឹងគ្នាដូចស្វាមីភរិយាបើទោះបីជាមិនបានឆ្លងកាត់ការរៀបចំពិធីមង្គលការទ្រង់ទ្រាយធំមែន។ ប៉ុន្តែចំណងស្នេហារវាងអ្នកមេម៉ាយកូន២ និងតារាសម្តែងលំដាប់ជួរមុខរូបនេះ បានដើរដល់ផ្លូវបញ្ចប់ដោយការធ្វើឲ្យផ្អើលអស់មហាជនក្រោយពីអ្នកនាង សុទ្ធបញ្ចកា ប្រកាសដោយខ្លួនឯងថាបានរងហិង្សាយ៉ាងព្រៃផ្សៃ ពីតារាសម្តែង អេដវីនដោយប្រើខ្សែក្រវ៉ាត់ ទាញទម្លាក់ពីលើកាំជណ្តើរជាដើន។ ចុងក្រោយលោក អេដវីនត្រូវបានបញ្ចូលទៅឃុំខ្លួននៅពន្ធធនាគារព្រៃសក្រោបទចោទ បង្កហិង្សារ និងបំផ្លាញទ្រព្យក្រោមបណ្តឹងរបស់ម្តាយអ្នកនាងបញ្ចកា និងបុរសម្នាក់ទៀត៕

...


ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print