រថយន្តចាស់ តខ្សែភ្លើងរញ៉េរញ៉ៃឆ្លងចរន្តភ្លើងឆេះអស់២គ្រឿងផ្អើលទាំងយប់

ចែករំលែក៖

ខេត្ត​បាត់ដំបង​ ៖​  រថយន្តបែនដឹកដី២គ្រឿងបានក្លាយជាចំណីអគ្គីឆាបឆេះ​ស្ទើរគ្មានសល់ ដោយសារឆ្លងចរន្តអគ្គិសនី បង្កការភ្ញាក់ផ្អើលទាំងកណ្តាលយប់។
ហេតុការណ៍នេះកើតឡើងកាលពី​យប់ថ្ងៃ​ទី​០៧​  ខែមករា​  ឆ្នាំ​ ២០២១​ ត្រង់​ចំណុច​វត្ត​ភូមិ​បឹង​ក្រឡ​ ឃុំ​បឹង​ប្រាំ​ ស្រុក​ប​វេ​ល​ ខេត្តបាត់ដំបង។
​លោក​វរសេនីយ៍ឯក​  សុខ​  សា​រិ​ន​  អធិការ​នគរបាល​ស្រុក​ប​វេ​ល​  បាន​រារាយការណ៍ឲ្យដឹង​ថា​  រថយន្ត​ទាំងពីគ្រឿង ជារថយន្តធុនធំប្រភេទបែនដឹកដីរបស់អង្គភាព ដែលរថយន្ត​ ទី​១​  ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​  ពណ៌​ត្រេ​អ៊ី​ ពាក់​ស្លាក​លេខ​  ខេមរភូមិន្ទ​ 3.9459​ បើកបរ​ដោយ​ឈ្មោះ​ ប៉ុ​ល​ ពន្លឺ​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​  មាន​ទីលំនៅ​ភូមិ​បឹង​ឈូក​ ឃុំ​បឹង​ឈូក​ ស្រុក​កណ្ដៀង​  ខេត្តពោធិ៍សាត់​  (​ខូចខាត​ផ្នែក​ខាង​មុខ​ទាំងស្រុង​)​  និង​រថយន្ត​ទី​០២​  ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​  ពណ៌​ត្រេ​អ៊ី​ ពាក់​ស្លាក​លេខ​  ខេ​មរភូមិន្ទ​  3.2016​ បើកបរ​ដោយ​ឈ្មោះ​ យ៉ា​ន់​ សុផល​ ភេទ​ប្រុស​ អាយុ​ ២២​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ស្រករ​ ឃុំ​បឹង​ខ្នា​ ស្រុក​បាកាន​ ខេត្តពោធិ៍សាត់​ (​ខូចខាត​ផ្នែក​ខាង​ក្បាល​ប្រហែល​ 90%)​។​
លោកអធិការបន្តថា ​តាម​ការ​សាកសួរ​ ឈ្មោះ​ ប៉ុ​ល​ ពន្លឺ​ បាន​ឲ្យ​ដឹង​ថា​ ខ្លួន​ទើបតែ​មក​បើករថយន្ត​បាន​រយៈពេល​១៥​ថ្ងៃ​តែ​ប៉ុណ្ណោះ​។  នៅ​ល្ងាច​មុន​ពេល​កើតហេតុ​ខ្លួន​បាន​យក​រថយន្ត​ទៅ​ឈប់​ចត​ដាក់​ទន្ទឹម​គ្នា​ជាមួយ​រថយន្ត​ខាងលើ​ក្នុង​វត្ត​បឹង​ក្រឡ​ ។​ ចំណែកចម្លើយ​របស់​ឈ្មោះ​ យ៉ា​ន់​ សុផល​ បាន​ឲ្យ​ដឹង​ថា​ យប់​នោះ​ខ្លួន​នៅ​ដេក​ក្នុង​រថយន្ត​ ស្រាប់តែ​នៅម៉ោង​ប្រហែល​ ០១​រំលង​អធ្រា​ត្រ​ ខ្លួន​បាន​ធុំក្លិន​ឆ្ងៀម​ខ្សែភ្លើង​ឆេះ​ចេញ​ពីរថយន្ត​ ដែល​ចត​ក្បែរ​នោះនិង​រថយន្ត​របស់​ខ្លួន​ផងដែរ។ ពេល​នោះ​ខ្លួនក៏​បាន​ចុះ​មក​ពិនពិនិត្យបំភ្លឺភ្លើងពិល​ ព្រមទាំង​បើកទ្វារ​មើល​ក្នុង​រថយន្ត​នោះ​ដែរ​ តែ​ពុំ​មាន​ភ្លើង​ឆេះ​នោះ​ទេ​ បានន័យថា (​ការ​ពិនិត្យ​មិន​បាន​ល្អិតល្អន់​ប៉ុន្មាន​នោះ​ទេ​)​  ទើបខ្លួន​ក៏​បាន​ឡើង​ដេក​ក្នុង​រថយន្ត​វិញ​។​ លុះដល់​ម៉ោង​ប្រហែល​ប្រហែល​ ០២​និង​៣០​នាទី​អធ្រាត ស្រាប់តែ​មាន​ធុំក្លិន​ឆ្ងៀម​ខ្លាំង​ឡើងៗ​  ខ្លួន​បាន​ចុះ​ពី​លើរថយន្ត​បានឃើញ​មាន​ហុយផ្សែង​ចេញពី​ក្បាល​រថយន្ត​នោះ​យ៉ាង​ខ្លាំង​ ហើយ​បាន​រត់​មក​ហៅ​អ្នក​បើករថយន្ត​ជាមួយ​គ្នា​មក​ជួយ​ពន្លត់​ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន​ ០២​គ្គ្រឿទើបភ្លើងរលត់។
បើតាម​តាម​ការ​សន្និដ្ឋាន​ពី​សមត្ថកិច្ច​ជំនាញ​បានឲ្យដឹង​ថា​ ការ​ឆេះឆាប​រថយន្ត២គ្រឿងនេះនេះ​គឺ​បណ្ដាល​មក​ពី​ការ​ឆ្លង​ចរន្ត​ភ្លើង ព្រោះ​រថយន្ត​នេះ​ចាស់​ហើយ​បាន​ត​ខ្សែភ្លើង​រញ៉េរញ៉ៃ​ខ្លាំងណាស់  ។ ជាមួយនេះពេលមានឧបទ្ទវហេតុនេះកើតឡើងអ្នកបើកបររថយន្តមិន​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​ទេ ដោយ​សំអាង​ថា​ មាន​ឡានទឹក​ខ្លួនឯង​បាញ់ទឹកពន្លត់ខ្លួនឯង។​
​បច្ចុប្បន្ន​  រថយន្ត​ឆាបឆេះ​ទាំង​ពីរ​គ្រឿង​កំពុង​រក្សា​ទុក​នៅ​កន្លែង​កើតហេតុ​រង់ចាំ​ចំណាត់ការ​ពីសាមីអង្គភាពនៅឡើយ៕​

...

ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print