Lewandowski, Lionel Messi និង Mohamed Salah ជាបេក្ខជនចុងក្រោយដែលអាចឈ្នះពានកីឡាករល្អបំផុត

ចែករំលែក៖

កីឡាករ Robert Lewandowski, Lionel Messi និង Mohamed Salah ក្លាយទៅជាបេក្ខជនបីរូបចុងក្រោយដែលមានឱកាសឈ្នះពានរង្វាន់កីឡាករលេងល្អបំផុតប្រចាំឆ្នាំ២០២១ FIFA Best Men’s Player។
ខ្សែប្រយុទ្ធ សញ្ជាតិប៉ូឡូញ Lewandowski បានឈ្នះពានរង្វាន់នេះកាលពីឆ្នាំំមុន ហើយពេលនេះត្រូវប្រជែងជាមួយនឹងកីឡាករ Lionel Messi ដែលអាចបំបែកកំណត់ត្រាឈ្នះពានរង្វាន់ជាលើកទី៧របស់ខ្លួន។
កម្មវិធីនៃការប្រកាសពានរង្វាន់ Ballon d’Or នេះនឹងធ្វើឡើងនៅថ្ងៃទី១៧ខែមករាឆ្នាំ២០២២ក្នុងទីក្រុង Zurich ប្រទេសស្វីសដែលផ្តល់ពានរង្វាន់ដល់កីឡាករបាល់ទាត់ផ្នែកបុរស កីឡាករបាល់ទាត់ផ្នែកនារី និងគ្រូបង្វឹកទាំងពីរភេទផងដែរ។
ខាងក្រោមនេះគឺជាបេក្ខភាពចុងក្រោយដែលនឹងឈ្នះពានរង្វាន់ល្អក្នុងវិស័យបាល់ទាត់របស់ពិភពលោកៈ
កីឡាការិនីបាល់ទាត់លេងល្អបំផុត
 កីឡាការិនីJennifer Hermoso សញ្ជាតិអេស្ប៉ាញ របស់ក្លិប Barcelona
 កីឡាការិនីSam Kerr សញ្ជាតិអូស្រ្តាលី របស់ក្លិប Chelsea
 កីឡាការិនីAlexia Putellas សញ្ជាតិអេស្ប៉ាញ របស់ក្លិប Barcelona
កីឡាករបាល់ទាត់លេងល្អបំផុត

 កីឡាករRobert Lewandowskiសញ្ជាតិប៉ូឡូញរបស់ក្លិប

កីឡាករLionel Messi សញ្ជាតិអាហ្សង់ទីន របស់ក្លិប​Barcelona/Paris St-Germain
កីឡាករMohamed Salah សញ្ជាតិអេហ្ស៊ីប របស់ក្លិប​Liverpool

គ្រូបង្វឹកបាល់ទាត់ស្រ្តីល្អជាងគេបំផុត

...

Lluis Cortes សញ្ជាតិអេស្ប៉ាញ របស់ក្លិប Barcelona
Emma Hayes សញ្ជាតិអង់គ្លេស របស់ក្លិប Chelsea
Sarina Wiegman សញ្ជាតិហុល្លង់ ដឹកនាំក្រុមជម្រើសជាតិហុល្លង់និងអង់គ្លេស
គ្រូបង្វឹកបាល់ទាត់បុរសល្អជាងគេបំផុត
Pep Guardiola សញ្ជាតិអេស្ប៉ាញ ដឹកនាំក្រុមបាល់ទាត់ Manchester City
Roberto Mancini សញ្ជាតិអុីតាលី ដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិអុីតាលី
Thomas Tuchel សញ្ជាតិអាល្លឺម៉ង់ ដឹកនាំក្រុមបាល់ទាត់Chelsea ៕ ដោយ៖ ភារៈ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print