ភ្នំពេញៈ គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកកំពុងបំពេញការងាររបស់ខ្លួនឈជើងនៅចំណុចផ្លូវលេខ ២១៥ សង្កាត់វាលវង់ ខណ្ឌ៧មករា របស់នគរបាលចរាចរណ៍ខណ្ឌសហការ ជាមួយក្រុមនគរបាលអន្តរាគមន៍ និងនគរបាលចរាចរណ៍ក្រុង នាយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ កំពុងរងនូវការតិតៀនពីប្រជាពលរដ្ឋអ្នកធ្វើដំណើរ ថាការផាកពិន័យមានភាពមិនប្រក្រតី ឬប្រើទម្លាប់បន្លំនឹងវិធានការអនុវត្តច្បាប់ចរាចរណ៍ដើម្បីយកលុយពីអ្នកបើកបរ។
អ្នកបើកបរនិយាយថាៈ គាត់មានកំហុសត្រង់ភ្លេចដាក់ខ្សែក្រវ៉ាត់ ក្រុមសមត្ថកិច្ចនៅគោលដៅខាងលើតម្រូវអោយបង់ផាកពិន័យ៦ដុល្លារ គាត់ស្ម័គ្រចិត្តបង់ ក្នុងនាមជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ តែសូមអោយខាងសមត្ថកិច្ចមេត្តាជួយចេញបង្កាន់ដៃ អោយមានលក្ខណៈត្រឹមត្រូវ។
អ្នកបើកបរបន្តថាៈ ដល់សូមអោយចេញបង្កាន់ដៃផាកពិន័យ បែរទៅជាមានកំហឹង ចាប់ផ្តើមបង្កើតកម្មវត្ថុផ្សេងៗទាមទារបណ្ណបើកបរ បណ្ណសំគាល់យានយន្ត ច្បាប់ដើម ហើយបង្ហាញជូនលិខិតស្នាមថតចម្លងតាមច្បាប់ដើមទទួលស្គាល់ពីអាជ្ញាធរក៏មិនព្រម តែចុងក្រោយសុខចិត្តយកលុយ២៥០០០រៀល និងចេញបង្កាន់ដៃអោយគ្រាន់ជាលេសតាមច្បាប់ប៉ុណ្ណោះ ។ អាចសង្ស័យថាបង្កាន់ដៃពិន័យក្លែងបន្លំក៏បាន ព្រោះគាត់បង់លុយយប់នេះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ បែរជាបង្កាន់ដៃចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ទៅវិញ។
ករណីនេះឃើញថាជាការងារបន្លំកៀបយកលុយពីអ្នកបើកបរសុទ្ធសាធតែម្តង។
រឿងបែបៗនេះមិនដឹងថាថ្នាក់លើដឹងឬមួយយ៉ាងណាទេ បើនគរបាលចរាចរណ៍ខ្លះបំពេញការងារខុសនិតិវិធី ហើយជ្រកក្រោមរូបភាពអនុវត្តច្បាប់ចរាចរណ៍នោះ៕
សុខ ខេមរា