លោកចៅក្រម សោ សុតា សំរេចឃំុខ្លួនជនសង្ស័យដែលជាប់ចោទពី បទប៉ុនប៉ងរំលោភក្មេងស្រី កាលក្នុងថ្ងៃចូលឆ្នាំនោះហើយ

ចែករំលែក៖

ខេត្តកំពង់ចាមៈ លោក សោ សុតា ចៅក្រមសើុបសួរសាលាដំបូងខេត្តកំពង់ចាម បានចេញដីកាលេខ ២៤៧ ចះុថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ បង្គាប់ឲ្យឃុំជនសង្ស័យឈ្មោះ គីម សុខខី ក្នុងបទជាប់ចោទប៉ុនប៉ងរំលោភសេពសន្ថវៈ ដែលប្រព្រឹត្តទៅកាល ពីវេលាម៉ោង៤ ទៀបភ្លឺ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦ នៅចំណុចបន្ទប់ជួល ស្ថិតនៅក្នុងភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ។

សូមរំលឹកថាកាលពីពេលវេលាខាងលើ ជនសង្ស័យឈ្មោះ គីម សុខខី ភេទប្រុស អាយុ ២៦ឆ្នាំ ជាតិខ្មែរ ស្នាក់នៅចំណុចកើតហេតុខាងលើ បានចូលទៅក្នុងបន្ទប់លើកបីជនរងគ្រោះមានឈ្មោះ ឈឹម សុវណ្ណារី ភេទស្រី អាយុ ១២ឆ្នាំ ជាតិខ្មែរ ពីកន្លែងដេករបស់ខ្លួនដែលជួលបន្ទប់ក្បែរបន្ទប់ជនល្មើស មកដាក់លើពូកមួយទៀត ពេលនោះជនសង្ស័យបានថើបលើជនរងគ្រោះ និងយកដៃស្ទាបប្រដាប់ភេទ ហើយជនរងគ្រោះបានដឹងខ្លួន ស្រែកឆោឡោ នឹងរត់ទៅប្រាប់ឳពុក ទើបឳពុកជនរងគ្រោះបានដេញតាមចាប់ជនសង្ស័យប្រគល់ឲ្យសម្ថកិច្ច អធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីចាត់ការតាមនីតិវិធី ។
ក្នុងកំណត់ហេតុរបស់លោកអធិការក្រុងកំពង់ចាម សឹង្ហ សំអូន បានបញ្ជាក់ថាក្រោយពីធ្វើការសាកសួររបស់មន្ត្រីជំនាញរបស់អធិការដ្ឋានក្រុងកំពង់ចាម ជនសង្ស័យបានសារភាពថា គាត់បានផឹកស្រាបៀជាមួយនឹងអ្នកជិតខាងចំនួន ០៣នាក់ ដោយពួកគេបានផឹកស្រាបៀអស់ ក៏បានទិញ ស្រាស៊ុបផើរ ០៣ដប និងសាម៉ូរាយ ០២កំប៉ុងលាយគ្នា ផឹកបន្តទៀត រហូតដល់ម៉ោង ០៤ ទៀបភ្លឺទើបអស់ស្រាក៏បែកគ្នា បន្ទាប់មកខ្លួនក៏បានឡើងទៅបន្ទប់ខាងលើ បានឃើញឈ្មោះ ឈឹម វណ្ណារី ដេកក្បែរក្មេង២នាក់ទៀត ហើយខ្លួនក៏បានប្រព្រឹត្តដូចការរាបរាប់ខាងលើពិតមែន ។ករណីនេះ បច្ចុប្បន្នជនល្មើសត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម (មាត់ឃ្មួង)នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ តាមនីតិបញ្ញាតិនៃច្បាប់រួចរាល់ហើយ ៕

image image

វណ្ណះ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print