ខេត្តស្វាយរៀង៖ បុរសត្រូវបានក្រុមគ្រួសារនិងអ្នកភូមិជួយសង្គ្រោះខណ:
តខ្សែភ្លើងឆក់ត្រីក្នុងស្រះខ្វះការប្រុងប្រយ័ត្នបណ្ដាលអោយឆក់ស្លាប់គួរអោយសង្វេគ។
ហេតុការណ៍នេះបានកើតឡើងកាលពី
វេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី០៩ខែមករាឆ្នាំ២០២២ ស្ថិតក្នុងវត្តសារ៉ាយស្ថិតនៅភូមិអង្គតាមោគ ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
តាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាបុរសរងគ្រោះមានឈ្មោះ
ម៉ៅ យិនឡុង អាយុ២៥ ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុ ស្លាប់ ។
តាមអ្នកភូមិបានអោយដឹងថាមុនកើតហេតុគេឃើញបុរសខាងលើបានដើរទៅស្រះទឹកស្ថិតក្នុងវត្តសារ៉ាយគោលបំណងដើម្បីឆក់ត្រីទុកធ្វើម្ហូបពេលល្ងាច។
ប្រភពបន្តថាប្រមាណកន្លះម៉ោងស្រាប់តែមានការភ្ញាក់ផ្អើលថាបានស្លាប់ដោយសារតខ្សែភ្លើងឆក់ត្រីក្នុងស្រះខ្វះការប្រុងប្រយ័ត្នបណ្ដាលអោយឆក់ស្លាប់គួរអោយសង្វេគ។
ក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុនិងសន្និដ្ឋានថាពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងប្រាកដមែនខណ:មិនមានស្នាកស្នាមសំគាល់ជារឿងឃាដកម្មនោះទេ។
សមត្ថកិច្ចបានប្រគល់សពអោយក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលនិងសោកសង្រេងបំផុត៕
ដោយ៖ យឹម សុថាន