សម្ដេចតេជោ ហ៊ុនសែន ៖ ករណីវិបត្តិមីយ៉ាន់ម៉ាទោះបី សម្ដេចមិនធ្វើអីសោះក៏គេថាសម្ដេចខុសដែរ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា កំពុងស្ថិតនៅក្នុងស្ថានភាពធ្វើក៏ខុស មិនធ្វើក៏ខុស ចំពោះបញ្ហារបស់ មីយ៉ាន់ម៉ា។ ដូច្នេះធ្វើប្រសើរជាងមិនធ្វើ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា ជាប្រធានអាស៊ានឆ្នាំ២០២២ បានថ្លែងថា បញ្ហាវិបត្តិ ក្នុងប្រទេសសមាជិកអាស៊ាន មីយ៉ាន់ម៉ាទោះបីសម្ដេចមិន ធ្វើអ្វីសោះក៏នៅតែមានគេថាសម្តេចខុសដែរ ដោយថាបើ ជ្រុលជាត្រូវរងនូវរិះគន់ទៅហើយ សម្ដេចជ្រើសរើសយក វិធីទៅមីយ៉ាន់ម៉ាដើម្បីរកមធ្យោបាយដោះស្រាយ តែម្តង។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវ ជាតិលេខ៥ ពីបាត់ដំបង ទៅក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុនសែន បានថ្លែងថាក្នុងស្ថានភាព ដែលកម្ពុជាដឹកនាំអាស៊ានក្នុងឆ្នាំ២០២២នេះមាន ស្ថានភាពលំបាកជាច្រើនដែលរុញច្រានឱ្យកម្ពុជាដោះ ស្រាយ ហើយបញ្ហាមីយ៉ាន់ម៉ាគឺជាអទិភាពនៃការដឹកនាំ អាស៊ានរបស់កម្ពុជា។

សម្តេចតេជោថា៖ «ត្រូវយល់ថាខ្ញុំកំពុងស្ថិតក្នុងស្ថានភាព មួយដ៏លំបាក ធ្វើក៏ខុស មិនធ្វើក៏ខុស ក៏ប៉ុន្តែខ្ញុំសម្រេច ចិត្តធ្វើតែខ្ញុំទទួលបានអ្វីលើសពីអ្វីដែលខ្ញុំចង់បាន។ ពីដំបូងខ្ញុំគ្រាន់តែចង់បាននូវបទឈប់បាញ់ ក៏ប៉ុន្តែមមិននឹង ស្មានថាគាត់ផ្ដល់ឱកាសឱ្យប្រេសិតពិសេសឱ្យប្រធាន អាស៊ាន អំពីមីយ៉ាន់ម៉ាពិភាក្សាជាមួយនឹងកម្លាំងប្រដាប់ អាវុធដទៃទៀតដើម្បីដំណើរការបទឈប់បាញ់នេះ។ អញ្ចឹងហើយកុំភ្លេចឱ្យសោះតែថាកាលណាបាញ់គ្នាហើយ អត់អាចធ្វើអីបានទេ! កុំនិយាយដល់សិទ្ធិមនុស្ស កុំ និយាយដល់ប្រជាធិបតេយ្យ កុំនិយាយដល់សេរីភាព បញ្ចេញមតិតែបាញ់គ្នាហើយគឺបាញ់ហើយ» ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើ ដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ាដើម្បីជួបមេដឹកនាំ យោធា មីន អោងលាំង នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ដោយថាដើម្បីជួយ រកដំណោះស្រាយភាពជាប់គាំងនៅ ក្នុងប្រទេសនេះ ក៏ដូចជានាំប្រទេសមីយ៉ាន់ម៉ាត្រលប់មក អាស៊ានវិញផងដែរ។ ដែលជាលទ្ធផល លោក មីន អោង ឡាំង បានសន្យានឹងសម្តេចតេជោថារដ្ឋាភិបាល យោធាមីយ៉ាន់ម៉ានឹងពន្យាបទឈប់បាញ់រហូតដល់ ដំណាច់ឆ្នាំ២០២២ សម្រួលដំណើរការទទួលយក ជំនួយពីអាស៊ាន ព្រមទាំងសម្របសម្រួលឱ្យប្រេសិត ពិសេសអាស៊ានក្នុងដំណើរទស្សនកិច្ចមកមីយ៉ាន់ម៉ាឱ្យ បានទៅជួបជាមួយភាគីពាក់ព័ន្ធទាំងអស់នៃជម្លោះក្នុង ប្រទេសរួមទាំងអង្គការប្រដាប់អាវុធជនជាតិភាគតិច ផងដែរ។

សម្តេចតេជោថាជោគជ័យនេះបានបញ្ចៀសនូវការស្លាប់ បាត់បង់ជីវិតរបស់ពលរដ្ឋមីយ៉ាន់ម៉ាដោយសារសង្គ្រាម និងជាការបើកផ្លូវទៅរកសន្តិភាពវិញ។ សម្ដេចបានចាត់ ទុកអ្នកប្រឆាំងនឹងលទ្ធផលនេះគឺកំពុងតែចង់ឱ្យមាន មនុស្សស្លាប់ និងសង្គ្រាមបន្តនៅមីយ៉ាន់ម៉ា។

(EAC NEWS) ក៏បានដកស្រង់ប្រសាសន៍ សម្តេចតេជោថ្លែងផងដែរថា៖ «ប្រឆាំងនឹងការឈប់បាញ់គឺ អ្នកឯងចង់ឱ្យមនុស្សស្លាប់នឹងរបួសដោយសារសង្គ្រាម។ អញ្ចឹងអ្នកឯងឆ្លើយមក! ខ្ញុំមិនប្រកាន់ទោសអូសដំណើរជា មួយបងប្អូនមីយ៉ាន់ម៉ាទេ មានដុតរូបថតខ្ញុំមានជាន់រូបថត ខ្ញុំមានស្អីៗ តែអ្នកត្រូវចាំថាជីវិតរបស់អ្នកនឹងត្រូវបាន សង្គ្រោះពីភ្នក់ភ្លើងសង្គ្រាមដោយតួនាទីអាស៊ានក្នុងហ្នឹង គំនិតផ្ដួចផ្ដើមក្នុងដំណើរទស្សនកិច្ចដែលខ្ញុំទៅកាន់ ប្រទេសមីយ៉ាន់ម៉ា។ ហើយមេដឹកនាំមីយ៉ាន់ម៉ាយល់ព្រម ធ្វើរឿងនេះវាមិនមែនជារឿងធម្មតាទេ ហើយរឿងនេះវា ស្ថិតក្នុងគម្ពីររបស់អាស៊ានត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើ ហិង្សានៅប្រទេសមីយ៉ាន់ម៉ាគ្រប់ភាគីទាំងអស់ត្រូវប្រកាន់ ការអត់ធ្មត់ជាអតិប្បរមា» ។

សូមបញ្ជាក់ថា, វិបត្តិនៅប្រទេសមីយ៉ាន់ម៉ាកើតឡើងចេញពីរដ្ឋប្រហារ យោធាដែលធ្វើឡើងកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ចាប់ខ្ជួនទីប្រឹក្សារដ្ឋ លោកស្រី អ៊ុងសាន ស៊ូជី លោក ប្រធានាធិបតី វីន មឿន និងមន្ត្រីគណបក្សកាន់អំណាច មួយចំនួនទៀតដោយកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា ដោយបានប្រកាសមិនទទួលស្គាល់លទ្ធផលឆ្នោត កាលពីខែវិច្ឆិកា ឆ្នាំ២០២០ និងប្រគល់ការងារដឹកនាំ ប្រទេសឱ្យអគ្គមេបញ្ជាការកងទ័ពជាតិគឺលោក មីន អោង ឡាំង។
រដ្ឋប្រហារនេះបានធ្វើឱ្យពលរដ្ឋមីយ៉ាន់ម៉ាបង្ហាញការមិន ពេញចិត្ត និងនាំគ្នាធ្វើបាតុកម្មជាបន្តបន្ទាប់ខណៈក្រុម ប្រដាប់អាវុធប្រឆាំងនឹងរបបយោធាកាន់តែមានច្រើន ផងដែរ។

បច្ចុប្បន្នប្រទេសមីយ៉ាន់ម៉ាបានក្លាយជាប្រទេស ១ដែល មានរដ្ឋាភិបាល២ និងមានក្រុមប្រដាប់អាវុធជនជាតិ ប្រហែល២០ក្រុម ដែលបានបង្កជាសង្គ្រាមដ៏យូរបំផុត ជាងគេមួយនៅក្នុងពិភពលោក។ ដំណើរទស្សនកិច្ច របស់សម្តេចតេជោ ទៅមីយ៉ាន់ម៉ាកាលពីថ្ងៃទី៧ ខែមករា បានផ្ដល់សញ្ញាវិជ្ជមានរកការចចារសន្តិភាពនៃប្រទេស នេះឡើងវិញ ខណៈសម្តេចតេជោតម្រូវដល់អាស៊ាន ឱ្យ បង្កើតយន្តការ២បន្ថែមទៀតគឺយន្តការសម្របសម្រួល ការឈប់បាញ់ និងផ្តល់ជំនួយ ដើម្បីរក្សាស្ថានភាពឱ្យ នឹងនរ និងបើកផ្លូវដល់ការផ្ដល់ជំនួយដល់ប្រទេសនេះ។
សម្តេចតេជោបញ្ជាក់ជាថ្មីថា គម្ពីរចំនួន២ ដែលសម្តេចយកទៅចរចាជាមួយ មីយ៉ាន់ម៉ាកន្លងទៅគឺ កុងសង់ស៊ីស៥ចំនុចរបស់អាស៊ាន និង ធម្មនុញ្ញអាស៊ាន ខណៈគោលបំណងសំខាន់៣យ៉ាងគឺ ទី១. បទឈប់បាញ់ , ទី២. ការផ្តល់ជំនួយ និងទី៣ ការសន្ទនា៕

...


ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print