ខេត្តព្រះវិហារ ៖ មានករណីផ្ទុះគ្រាប់មីនតោនស្លាប់ជំនាញដោះមីនចំនួន៣នាក់និងរបួសធ្ងន់ម្នាក់របស់អង្គការដោះមីនកម្ពុជា (Cambodian Self Help Demining) ។ នេះជាការថ្លែងពីលោក ហេង រតនា អគ្គនាយកស៊ីម៉ាក់កម្ពុជានៅរសៀលថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២។
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់កម្ពុជា បានបញ្ជាក់ថា, នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ នៅម៉ោងប្រមាណ១១និង៣០នាទីព្រឹក មានករណីផ្ទុះគ្រាប់មីនតោនស្លាប់ជំនាញដោះមីនចំនួន៣នាក់និងរបួសធ្ងន់ម្នាក់របស់អង្គការដោះមីនកម្ពុជា (Cambodian Self Help Demining)។ អង្គការCSHDដែលគេស្គាល់ថាជាអង្គការអាគីរ៉ា ដែលមានទីតាំងស្នាក់ការនៅខេត្តសៀមរាប។
លោកបន្តថា, ករណីគ្រោះថ្នាក់នេះកេីតឡេីងនៅភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ជាភាពចៃដន្យបំផុតដែរ នៅមុនគ្រោះថ្នាក់ស្លាប់អ្នកដោះមីននេះកេីតឡេីងតែប្រមាណ២០នាទីប៉ុណ្ណោះ នៅភូមិនេះ ក៏មានករណីផ្ទុះគ្រាប់ដុតសំអាតដីដាំដំឡូងស្លាប់ប្រជាពលរដ្ឋ មួយរូបផងដែរ។
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់កម្ពុជា បានលើកគើងថា, ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមចូលរួមមរណ:ទុក្ខជាមួយគ្រួសារសព និងសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធសពបានទៅកាន់សុគតិភពកុំបីខានឡេីយ៕